រុស្ស៊ី​ជំរុញ​ឲ្យ​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ទីក្រុង Severodonetsk ទម្លាក់អាវុធ​ចុះ

2022/06/15 05:26:34 pm        1.2 K

​អ៊ុយក្រែន៖ រុស្ស៊ី​និយាយ​ថា ​ខ្លួន​បាន​ស្នើ​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន ​ដែល​កំពុង​សំងំ​ក្នុង​រោងចក្រ​គីមី​អាសូត (Azot) នៅ​ក្នុង​ទីក្រុង Severodonetsk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ទម្លាក់អាវុធ​ចុះ​នៅ​ថ្ងៃ​ពុធ​នេះ​។

​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​និយាយ​ថា ទាំង​ទីក្រុង Severodonetsk និង​រោងចក្រ Azot បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ដ៏​ក្ដៅ​គគុក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ដោយមាន​ជន​ស៊ីវិល​ និង​ទាហាន​អ៊ុយ​ក្រែ​ន​រាប់​រយ​នាក់​បាន​ជាប់​ក្នុង​រោងចក្រ​នេះ ក្រោម​ការ​បាញ់​ផ្លោង​យ៉ាង​កក្រើក​ពី​កងកម្លាំង​រុស្ស៊ី​ ដែល​កំពុង​ព្យាយាម​ដណ្ដើមយក​ទីក្រុង​នេះ។ ​មន្ត្រី​យោធា​ម្នាក់​នៅ​ក្នុង​តំបន់ Donetsk គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី បាន​ចេញ​ការព្រមាន​ដ៏​ដាច់​ណាត់​មួយ​ទៅដល់​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ក្នុង​ទីក្រុង Severodonetsk ត្រូវ​បាន​ឡោមព័ទ្ធ​ឲ្យ​ទម្លាក់អាវុធ​ចុះ បើ​ពុំនោះ​នឹង​ត្រូវ​ស្លាប់​។

រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​បើក​ច្រក​របៀង​មនុស្សធម៌​នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​ឲ្យ​ជន​ស៊ីវិល​មាន​ពេល​ចាកចេញ និង​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន ​បញ្ឈប់​ការ​តស៊ូ​ឥតប្រយោជន៍​របស់​ពួកគេ និង​ទម្លាក់អាវុធ​ចុះ​ក្នុង​ពេល​ដំណាលគ្នា​។ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ថា ​ច្រក​របៀង​មនុស្សធម៌​នឹង​ចាប់ផ្ដើម​នៅ​ចន្លោះ​ម៉ោង​ 8ព្រឹក និង ​8យប់​ថ្ងៃ​ពុធ​ម៉ោង​នៅ​ប្រទេស​រុស្ស៊ី ដោយ​បន្ថែម​ថា ការ​ជម្លៀស​មនុស្ស​នឹង​ត្រូវ​ដឹកជញ្ជូន​ទៅកាន់​ទីក្រុង Svatovo ក្នុង​តំបន់ Luhansk គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់​ខ្លួន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        80
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        116
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm