ពលរដ្ឋ​អាមេរិក​ជាង​ ១០០​លាន​នាក់​ត្រូវ​បាន​ព្រមាន​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​ដោយសារ​ការ​ឡើង​កម្ដៅ​

2022/06/15 06:34:31 pm        730

​សហរដ្ឋអាមេរិក៖ ពលរដ្ឋ​អាមេរិកកាំង​ជាង ​១០០​លាន​នាក់​កំពុង​ត្រូវបាន​ព្រមាន​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ តាម​ដែល​អាចធ្វើ​ទៅ​បាន​ដោយសារ​សីតុណ្ហភាព និង​សំណើម​ខ្ពស់​នៅ​ក្នុង​រដ្ឋ​ដែល​លាតសន្ធឹង​តាម​ផ្នែក​ខ្លះ ​នៃ​តំបន់​ឈូង​សមុទ្រ​ទៅកាន់​តំបន់ Great Lakes និង​ភាគ​ខាងកើត​ដល់​រដ្ឋ Carolina។​

​មជ្ឈមណ្ឌល​ព្យាករណ៍​សេវាកម្ម​អាកាសធាតុ​ជាតិ​នៅ​ទីក្រុង College Park រដ្ឋ Maryland បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​មនុស្ស​ ១០៧.៥​លាន​នាក់​នឹង​រង​ផល​ប៉ះពាល់​ដោយ​ការណែនាំ​អំពី​ការ​ឡើង​កម្ដៅ ការ​ព្រមាន​អំពី​កម្ដៅ​ខ្លាំង និង​ការ​ឃ្លាំ​មើល​កម្ដៅ​ខ្លាំង​រហូតដល់​ថ្ងៃ​ពុធ​នេះ​។​ ​មជ្ឈមណ្ឌល​ព្យាករណ៍​សេវាកម្ម​អាកាសធាតុ​ជាតិ​បាន​និយាយ​ថា រលក​កម្ដៅ​ដែល​បាន​កំណត់​ជា​ការ​ឡើង​កម្ដៅ​សីតុណ្ហភាព​ក្ដៅ​បំផុត ​ក្នុង​រដ្ឋ​នានា​នៅ​ភាគ​ខាងលិច និង​ភាគ​និរតី និង​ចូល​ទៅ​ដល់​ទី​ក្រុង Denver អំឡុង​ចុង​សប្ដាហ៍​កន្លងទៅរហូតដល់​តំបន់​ផ្សេងៗ​នៃ​ឈូង​សមុទ្រ និង​តំបន់ Midwest កាលពី​ថ្ងៃ​ចន្ទ នឹង​រាលដាល​ទៅដល់​តំបន់ ​Great Lakes ភាគ​ខាងកើត​ដល់​រដ្ឋ Carolina​។ ​ទីក្រុង St. Louis, Memphis, Minneapolis និង Tulsa ស្ថិត​ក្នុងចំណោម​ទីក្រុង​មួយ​ចំនួន​ស្ថិត​ក្រោម​ការព្រមាន​ពី​រលក​កម្ដៅ​ហក់​ឡើង ដោយ​ការ​ព្យាករណ៍​ថា ​សីតុណ្ហភាព​នឹង​កើន​ឡើង​ដល់ ៣៨​អង្សា​សេ។

​សាលាក្រុង​ជាច្រើន​បាន​ប្រកាស​ពី​ផែន​ការ​បើក​មជ្ឈមណ្ឌល​ត្រជាក់ រួម​ទាំង​នៅ​ទីក្រុង Chicago ជាទី​ដែល​ក្រុម​មន្ត្រី​បានចាប់ផ្តើម​ជូនដំណឹង​ដល់​ពលរដ្ឋ​កាលពី​ថ្ងៃ​ចន្ទ​ អំពី​កន្លែង​ដែល​ពួកគេ​ព្យាយាម​ជ្រក​ពី​ការ​ឡើង​កម្ដៅ​។ ​ទីក្រុង​នេះ​គ្រោង​នឹង​បើក​មជ្ឈមណ្ឌល​សេវាកម្ម​សហគមន៍​ចំនួន ៦​ ​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​នេះ ហើយ​បាន​និយាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ​មនុស្ស​ក៏​អាច​ទទួល​បាន​ភាព​ត្រជាក់​ផង​ដែរ​នៅ​ក្នុង​បណ្ណាល័យ​សាធារណៈ​ចំនួន ៧៥ នៅ​ក្នុង​ទីក្រុង​នេះ​។ ​ទីក្រុង​នេះ​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ឆ្លើយតប​ទៅ​នឹង​រលក​កម្ដៅ​ បន្ទាប់ពី​មនុស្ស​ជាង ​៧០០​នាក់​ភាគច្រើន​ជា​មនុស្ស​ចាស់​បាន​ស្លាប់​ដោយសារ​រលក​កម្ដៅ​កាលពី​ឆ្នាំ​១៩៩៥៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        870
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        466
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm