សហភាព​អឺរ៉ុប​៖ ​ក្រុមហ៊ុន AstraZeneca ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ការ​ចែក​ចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19

2021/04/27 09:59:58 am        125

​​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី យូ​ស៊ូ​ឡា វ៉ុ​នដឺ ឡេ​យ៉េន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស AstraZeneca ​ត្រូវតែ​ធ្វើ​ឲ្យ​បានការ​ចែកចាយ​វ៉ាក់សាំង ​តាម​ការសន្យា​របស់​ខ្លួន​ដល់​សហភាព​អឺរ៉ុប មុន​ពេល​នាំចេញ​ដូ​ស​ទៅកាន់​កន្លែង​ផ្សេងទៀត។​ លោក​ស្រី​បាន​និយាយ​ថា ក្រុមហ៊ុន​មួយ​នេះ​ត្រូវតែ​គោរព​កិច្ចសន្យា​ ដែល​ពួកគេ​មាន​ជាមួយ​រដ្ឋ​ជា​សមាជិកសហភាព​អឺរ៉ុប។​

​លោកស្រី​ វ៉ុ​នដឺ ឡេ​យ៉េន បាន​ថ្លែង​បែបនេះ ក្រោយ​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​ ចូលរួម​កិច្ចប្រជុំ​កំពូល​តាម Video Conference ដើម្បី​ពិភាក្សា​លើ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19។​ ខណៈ​ពេល​នោះ​ដែរ ប្រធានាធិបតី​បារាំង លោក​ អេ​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា វា​ជា​ការ​បញ្ចប់​សេចក្តី​ឆោតល្ងង់​របស់​សហភាព​អឺរ៉ុប។ ​គួរ​ឲ្យ​ដឹង​ថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​នៅ​តាម​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប ​បាន​ចាប់ផ្ដើម​យឺតយ៉ាវ ហើយ​ប្លុក​មួយ​នេះ​បាន​បន្ទោស​ក្រុមហ៊ុន​ឱសថ ពិសេស​គឺ​ក្រុមហ៊ុន Astra​Zeneca ថា ​មិនបាន​ចែកចាយ​ដូ​ស​វ៉ាក់សាំង តាម​ការសន្យា​របស់​ខ្លួន។

​ទោះបីជា​យ៉ាងណាក៏ដោយ​ក្រុមហ៊ុន AstraZeneca បាន​ច្រាន​ចោលថា ​ពួកគេ​មិនបាន​មិន​គោរព​កិច្ចសន្យា​របស់​ខ្លួន​នោះ​ទេ។​ លោកស្រី វ៉ុ​នដឺ ឡេ​យ៉េន បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ ក្រោយ​ជំនួយ​កំពូល​ក្រុម​មេដឹកនាំ​អឺរ៉ុប​តាម​អន​ឡាញ​ថា លោកស្រី​គិត​ថា ច្បាស់​ណាស់​ថា ក្រុមហ៊ុន​ទាំងអស់​ត្រូវតែ​ធ្វើ​ឲ្យ​បាន ការ​ចែកចាយ​វ៉ាក់សាំង​របស់​ពួកគេ។​ លោកស្រី​បន្ត​ថា ពួកគេ​ត្រូវតែ​គោរព​កិច្ចសន្យា​ ដែល​មាន​ជាមួយ​រដ្ឋ​ជា​សមាជិក​អឺរ៉ុប មុន​ពេល​ពួកគេ​នាំចេញ​វ៉ាក់សាំង​ទៅ​កន្លែង​ផ្សេង។ ពួក​យើង​ចង់​ពន្យល់​ដល់​ប្រជាពលរដ្ឋ​អឺរ៉ុប​ថា ពួកគេ​អាច​ទទួល​បាន​ការចែក​រំលែក​វ៉ាក់សាំង ​របស់​ពួកគេ​ដោយ​ត្រឹមត្រូវ។​ សូម​បញ្ជាក់​ថា សហភាព​អឺរ៉ុបរង​ការរិះគន់​យ៉ាង​ខ្លាំង ពិសេស​ដោយ​ចក្រភព​អង់គ្លេស និង​អង្គការ​សុខភាព​ពិភពលោក​(WHO)​ សម្រាប់​វ៉ាក់សាំង​ជាតិនិយម បន្ទាប់ពី​ពួកគេ​ណែនាំ​ឲ្យ​គ្រប់គ្រង​ ការ​នាំចេញ​វ៉ាក់សាំង​ដែល​ផលិត​បាន​នៅ​ក្នុង​ប្លុក​មួយ​នេះ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm