ទ័ពមួកខៀវត្រៀមចេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេស​ បានចាក់វ៉ាក់សាំងកូវីដដូសទី៥

2022/06/15 07:13:02 pm        544

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី១៥ ខែមិថុនានេះ បន្តបើកការចាក់វ៉ាកសាំងការពារកូវីដ១៩ ដូសទី៥ កម្លាំងរក្សាសន្តិភាព និងក្រុមគ្រួសារកម្លាំងរក្សាសន្តិភាពទាំងអស់។

ការចាក់វ៉ាក់សាំងដូសទី៥នេះ គឺផ្តោតសំខាន់ចាក់ជូនកម្លាំងរក្សាសន្តិភាពទាំងអស់ដែលត្រៀម​ចេញ​បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិUNនៅតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រាម។

គ្រូពេទ្យមមជ្ឈមណ្ឌលជាតិ លោក សុខ ចាន់ថន បានថ្លែងថា នៅក្នុងដំណើរការចាក់វ៉ាក់សាំង​ការ​ពារកូវីដ-១៩ ដូសទី៥ ដែលមានរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមិថុនានេះ ក្រុមពេទ្យមជ្ឈមណ្ឌលជាតិ បានផ្តល់ការចាក់វ៉ាក់សាំងជូនកងកម្លាំងរក្សាសន្តិភាពនៅក្នុងស្រុក និងកងម្លាំងថ្មីត្រៀមចេញបេសកកម្មទៅសាធារណរដ្ឋ​អាហ្រ្វឹក​កណ្តាល និង​ទៅបណ្តាប្រទេសនានា​ទៀត ហើយ​ក៏​មានក្រុម​គ្រួសារ​កង​កម្លាំង​រក្សា​សន្តិភាព​ជា​ច្រើន​ទៀត​ក៏បាន​អញ្ជើញ​មកចាក់ផងដែរ​ដើម្បី​ពង្រឹងប្រព័ន្ធភាពស៊ាំការពារកូវីដ១៩ នៅក្នុងខ្លួនអោយបានរឹងម៉ាំង។

លោក សុខ ចាន់ថន បានថ្លែងថា ក្រៅពីចាក់វ៉ាក់សាំងជូនកងកម្លាំងរក្សាសន្តិភាពនៅក្នុងស្រុក ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈអគ្គនាយកមជ្ឈមណ្ឌល​ជាតិរក្សាសន្តិភាព ក៏បាន​បញ្ជូនវ៉ាក់សំាងកូវីដ១៩ ជាច្រើនដូសទៀតយកទៅចាក់ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជាយើង ដែល​កំពុង​ឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាព​នៅក្រៅប្រទេសផងដែរ ខណៈបណ្តា​ប្រទេស​កំពុង​មា​ន​ជម្លោះ​សង្គ្រាម​ក៏កំពុងជួបប្រឈមការរាតត្បាតកូវីដ១៩​មិនទាន់​ធូរស្រាល​ផងដែរ។

សម្រាប់កងកម្លាំងថ្មី ត្រៀមបញ្ជូនបន្ថែម​ទៅសាធារណរដ្ឋ​អាហ្វឹ្រក​កណ្តាល ​បាន​ថ្លែងថា ការ​ចាក់វ៉ាក់​សាំងដូសទី៥​ គឺមាន​សារប្រយោជន៍​ក្នុងការពង្រឹងភាពស៊ាំការពារខ្លួនពីជំងឺកូវីដ១៩​ ហើយ​យើងក៏​សូមអរគុណខ្លាំង​ដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​បានយកចិត្តទុក​ដាក់​ខ្ពស់ផ្តល់ការចាក់​វ៉ាក់សាំង​ដូសទី៥ មុន​នឹងចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព​នៅអាហ្វឹ្រកកណ្តាល ហើយយើង​ក៏​ត្រូវបន្តការការពារខ្លួនអនុវត្តវិធានបីកុំបីការពារនៅក្នុងតំបន់បេសកកម្ម។

នាយឧត្តមសេនីយ៍​ សែម សុវណ្ណនី ​អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព​ បានថ្លែងថា បច្ចុប្បន្ន​កម្ពុជា​ មាន​ជំនឿទុក​ចិត្តខ្លាំង​លើ​ការ​ចាក់វ៉ាក់សាំងកូវីដ១៩ ជូនកម្លាំងមួកខៀវ ហើយដោយ​សារគ្រប់​បណ្តា​កម្លាំងមួកខៀវកម្ពុជា​ទាំងអស់បានចាក់វ៉ាក់សាំងនោះហើយ ទើបធ្វើឲ្យការបញ្ជូនទ័ពមួកខៀវ​កម្ពុជាមានសុខ​សុវត្ថិភាព ជាពិសេសក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះពុំមាន​កងទ័ព​មួកខៀវ​កម្ពុជា​កើតឆ្លងជំងឺកូវីដ១៩ នៅក្នុងតំបន់បេសកកម្មនៅក្រៅប្រទេសនោះទេ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm