កម្ពុជា​ចាប់ផ្តើមពិភាក្សារៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

2022/06/15 08:16:18 pm        636

ភ្នំពេញ៖ កម្ពុជារៀបចំសិក្ខាសាលា ស្តីពីតួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុង​សេដ្ឋកិច្ចឌីជីថលកម្ពុជា នៃដំណើរការប្រមូលធាតុចូល ពីតួអង្គពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ នៃបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុកម្ពុជា ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ​រៀបចំ​សេចក្តីព្រាងគោលនយោបាយ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលរួម​ក្នុង​សិក្ខាសាលា ស្តីពីតួនាទីនៃវិស័យធានារ៉ាប់រង​ និងបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​សេដ្ឋកិច្ចឌីជីថល​កម្ពុជា ដោយ​សិក្ខាសាលានេះ ​នឹងនាំមកនូវការពិភាក្សា, ​ការចែករំលែកទស្សនាទាន​ គំនិត​នវានុវត្តន៍ និងបទពិសោធន៍ជាក់ស្ដែង ​ពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗ​ទាំងអស់។

សិក្ខាសាលានេះ នឹងក្លាយជាមូលដ្ឋានព័ត៌មាន ​ក៏ដូចជាធាតុចូលដ៏មានតម្លៃ សម្រាប់ក្រុម​ការងារ​ជំនាញ​ទាំងអស់​ ក្នុងការរៀបចំសេចក្តីព្រាង​គោលនយោបាយអភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឱ្យស្របនឹងតម្រូវការជាក់ស្ដែងផង​ និងការអភិវឌ្ឍឧស្សាហកម្មហិរញ្ញវត្ថុ ជា​ពិសេស​សកម្មភាព​ធានារ៉ាប់រង​ ប្រកបដោយនវានុវត្តន៍ ​បរិយាបន្ន និងចីរភាពផងដែរ ។

បន្ថែមពីលើនេះ សិក្ខាសាលាដែលធ្វើឡើងនៅថ្ងៃនេះ ​ក៏ជាផ្នែកដ៏សំខាន់មួយ ​នៃដំណើរការ​ប្រមូល​ធាតុចូល ​ឱ្យបានកាន់តែច្រើន និងជាក់លាក់ពីតួអង្គពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ​នៃបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ៕ អត្ថបទ៖ ស៊ុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm