រាជរដ្ឋាភិបាល ប្រកាសបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករព្យួរការងារក្នុងវិស័យទេសចរណ៍

2022/06/15 10:23:23 pm        829

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍ លើកលែងតែសណ្ឋាគារក្នុងខេត្តសៀមរាប។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញនៅល្ងាច​ថ្ងៃទី១៤ មិថុនា ឆ្នាំ ២០២២នេះ បានឱ្យដឹងថា ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅ​តាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រង​ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យអាជីវកម្មក្នុង​វិស័យទេសចរណ៍ ដូចជា​សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយដ្ឋាន​ និង ​ភ្នាក់ងារទេសចរណ៍ ក្នុង​បណ្តារាជធានី ខេត្ត បានបើកដំណើរការជាបណ្តើរៗឡើងវិញ។

យោងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក្រសួងការងារនិងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​សូមជូនដំណឹងដល់ម្ចាស់​ ឬនាយកសហគ្រាស និងកម្មករ និយោជិតក្នុងវិស័យទេសចរណ៍​មេត្តាជ្រាបថា រដ្ឋាភិបាលបានសម្រេចបញ្ចប់​ការអនុវត្តវិធានការរាជរដ្ឋាភិបាល​ក្នុងការផ្តល់ប្រាក់​ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ ​សម្រាប់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារ​ក្នុង​វិស័យទេសចរណ៍ គិតចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២តទៅ​ លើកលែងតែកម្មករនិយោជិត ដែលបម្រើការផ្នែកសណ្ឋាគារក្នុងខេត្តសៀមរាបប៉ុណ្ណោះ។

ក្រសួងការងារ បានបញ្ជាក់បន្ថែមថា​ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ម្ចាស់ ​ឬនាយកសហគ្រាស ត្រូវអនុវត្តការព្យួរកិច្ចសន្យាការងារ​ តាមការព្រមព្រៀងគ្នា ​រវាងនិយោជក​ និងកម្មករនិយោជិត ស្របតាមខ្លឹមសារមាត្រា៧១ និង ៧២​ នៃច្បាប់ស្ដីពីការងារ៕ អត្ថបទ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm