ក្រសួង​អប់រំ ​អនុញ្ញាត​ឲ្យ​សិស្ស​រៀន​តាម​វេទិកា​ឌីជីថល ​របស់​ក្រសួង ​រហូត​មានការ​ជូនដំណឹង​ថ្មី

2021/04/27 09:59:58 am        79

ភ្នំពេញ ៖ ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា បាន​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​ទូទាំង​ប្រទេស ​ត្រូវ​រៀន​តាម​វេទិកា​ឌីជីថល​ចំនួន​៤ របស់​ក្រសួង​អប់រំ​ ចាប់​ពីពេលនេះ ​តទៅ​ រហូត​មានការ​សម្រេច​ជូនដំណឹង​ជាថ្មី ​ស្រប​បច្ចុប្បន្ន ​កំពុង​កើតមាន​ជំងឺ​កូ​វីដ​-១៩​។

​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា បាន​ឲ្យ​ដឹងថា ​ក្រសួង​អប់រំ​ យុវជន និង​កីឡា ​បាន​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ ​ និង​ឯកជន​គ្រប់​កម្រិត​ជា​បណ្តោះ​អាសន្ន​នៅ​ទូទាំង​ប្រទេស ​ចាប់តាំងពី​ថ្ងៃទី​២០ ​មីនា ២០២១ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ហើយ​ចំពោះមុខ​នេះ​ សិស្សានុសិស្ស​អាច​បន្ត​រៀន​សូត្រ​តាម​ផ្ទះ​រៀងៗ​ខ្លួន​នៅ​ទូទាំង ​២៥ រាជធានី​.​ខេត្ត តាមរយៈ​វេទិកា​ឌីជីថល ​ចំនួន​៤ ​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ក្នុងនោះ ​រួមមាន​

១. មជ្ឈមណ្ឌល​សិក្សា​តាមរយៈអេ​ឡិច​ត្រូ​និ​ច (elearning.moeys.gov.kh )

២. បណ្តាញ​Youtube ​ផ្លូវការ (youtube.com/moeyscambodia )

៣. ហ្វេ​ស​ប៊ុ​ក ​ផ្លូវការ​( facebook.com/moeys.gov.kh )

៤. ការអប់រំ​កុមារ​តូច ​( youtube.com/eccdcambodia )​ ។ អ្នកនាំពាក្យ​រូបនេះ ​បាន​បន្តថា ​ក្រៅពីនេះ​ សិស្សានុសិស្ស ក៏​អាច​រៀន​សូត្រ​តាម​រយៈ ​ប៉ុស្តិ៍​ទូរទស្សន៍​អប់រំ​ថ្មី "​ទ​ទក​២" របស់​ក្រសួង​ព័ត៌មាន រៀន​តាម App ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ រៀន​តាម​ App ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​រៀន​តាម​ App វិស័យ​ឯកជន​នានា ​ ដូចជា E-School Cambodia ជាដើម។

គួរ​បញ្ជាក់ថា ក្នុង​សេចក្តីជូនដំណឹង​នេះដែរ ​ក្រសួង​បាន​ផ្តល់​ជូន​ការសិក្សា​តាម​អន​ឡាញ​ដោយ​ឥតគិតថ្លៃ ​តាម​កម្មវិធី​របស់ E-School Cambodia ក្នុង​ឆ្នាំ​សិក្សា ២០២០.២០២១ ​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន អ៊ី​.​ស្កួ​ល ខេ​ម​បូ​ឌា ដែល​នឹង​ផ្តល់​ជូន​ការសិក្សា​ថ្នាក់​វិញ្ញាសា​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ដល់​សិស្ស​ថ្នាក់​ទី​១២​ ទាំង​គ្រឹះស្ថានសិក្សា​សាធារណៈ ​និង​ឯកជន ដោយ​ឥត​គិត​ថ្លៃ ​ដោយឡែក​សម្រាប់​សិស្សានុសិស្ស​គ្រប់​កម្រិត​ថ្នាក់​ទូទាំង​​ប្រទេស ​ក៏​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​៨៥%​ គ្រប់មុខ​វិជ្ជា​ពេញ​មួយ​ឆ្នាំ​ផងដែរ​៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm