ប្រជាពលរដ្ឋ និង​យុវជន​បង្ហាញ​មោទនភាព ក្រោយ​បាន​ទស្សនា និង​ថតរូប​ជាមួយ​ពាន​ FIFA World Cup

2022/06/16 05:08:07 pm        1.6 K

​បាល់ទាត់៖ ប្រជាពលរដ្ឋ និង​យុវជន​-​យុវតី​យ៉ាង​ច្រើន​កុះករបាន​ចូលរួម​ទស្សនា និង​ថតរូប​អនុស្សាវរីយ៍​ផ្ទាល់​ជាមួយ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ខណៈ​ពានរង្វាន់​ដ៏​មានតម្លៃ​នេះ​ត្រូវ​បាន​តាំង​បង្ហាញ​ ក្នុង​វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោរយៈពេល ៧​ម៉ោងចាប់ពី​ម៉ោង ៣​រសៀល​រហូតដល់​ម៉ោង ១០​យប់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ ម្សិលមិញ។​

​ក្រោយ​បាន​ចូល​ទស្សនា និង​ថតរូប​ហើយ ប្រជាពលរដ្ឋ និង​យុវជន​ទាំងអស់បានបង្ហាញ​ទឹកមុខ​សប្បាយរីករាយ និង​បង្ហាញ​នូវ​មោទនភាព​ក្រៃលែង ចំពោះ​វត្តមាន​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នៅ​កម្ពុជា ដែល​ប្រជាជន​គ្រប់រូប​លើ​ពិភពលោក មិនថាតែ​កីឡាករ​នោះទេ តែង​ចង់ឃើញ​ផ្ទាល់​ភ្នែក។ ក្នុងនោះ​លោក ហុក សុចិ​ត្រា អតីត​កីឡាករ និង​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា ក៏​នាម​ប្រជាពលរដ្ឋ​ម្នាក់ ក៏​យល់​យ៉ាង​ដូច្នេះ​ដែរ ហើយ​លោក​សង្កត់ធ្ងន់ថា ដោយសារ​កត្ដា​សន្ដិភាព និង​ការអភិវឌ្ឍទើប​ដំណើរ​គោល​ចរ​ពានមាស​សុទ្ធ​នេះធ្វើដំណើរ​មកដល់​កម្ពុ​ជា។​ ​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រតិភូ​ចូល​ថតរូប​អនុស្សាវរីយ៍​ដែល​នោះ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​ឃើញ​ប្រជាពលរដ្ឋ និង​យុវជន​-​យុវតីបាន​ចូលរួម​អបអរ​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ថ្មី​លើ​ដែនដី​កម្ពុជា នៃ​ដំណើរ​ទេសចរណ៍​ពានរង្វាន់​បាល់ទាត់​ពិភព​លោក​មួយ​នេះ​។​

​ឯកឧត្តម​បន្ដថា ទោះបី​ពាន​នេះត្រូវបាន​ដាក់​ឲ្យ​ថតរូប​នៅក្នុង​ប្រអប់​ក៏ពិតមែន តែ​ក៏​ជា​កិត្តិយស​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជាគឺជា​បុគ្គល​ទី​១ របស់​កម្ពុជា ដែល​បាន​កាន់ និង​លើក​ពាន​ដែលមាន​តម្លៃ​ជាស​កល​នេះ​ដោយផ្ទាល់ ក្នុងនាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ តាមរយៈ​នេះ ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ដ​ចូលរួម​គាំទ្រ​គ្រប់​សកម្មភាព​កីឡា​បន្ថែមទៀត ដើម្បី​ចូលរួម​ជំរុញ​ការផ្សព្វផ្សាយ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ ឆ្ពោះទៅរក​ភាពជោគជ័យ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​សូមបញ្ជាក់ថា ពានរង្វាន់​បាល់ទាត់​ពិភពលោក ត្រូវបាន​ដង្ហែ​មកដល់​កម្ពុជាកាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនាដែលជា​ពានមាស​សុទ្ធ​មានតម្លៃ ២០​លាន​ដុល្លារ និង​មានតម្លៃ​ធានារ៉ាប់រង​រហូតដល់ ២០០​លាន​ដុល្លារ។ បន្ទាប់មក​ពាន​តំណាង​ឲ្យ​មនុស្សជាតិ​លើ​ពិភពលោក​នេះ បាន​ដង្ហែ​ទៅ​វិមាន​សន្ដិភាពដោយមាន​ការទទួល​ស្វាគមន៍ និង​លើក​ពាន​ផ្ទាល់​ដោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី។​

​កម្ពុជាគឺជា​ប្រទេស​ទី​២១ ក្នុងចំណោម ៥១​ប្រទេសដែល​ត្រូវបាន​ដំណើរ​ទេសចរណ៍​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្លងកាត់ ហើយនឹង​ត្រូវ​បន្ដធ្វើ​ដំណើរ​ចំនួន ៣០​ប្រទេស​ផ្សេងទៀតមុន​ដាក់​ពាន​នេះ ឲ្យ​ធ្វើការ​ប្រកួតប្រជែង​នៅ​ជុំ​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​ FIFA World Cup 2022 ​ដែល​នឹងត្រូវ​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​២១ ខែវិច្ចឆិការហូតដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា៕ ​អត្ថបទ៖ លី ឈុន​ឡា​


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        127
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm