ឯកឧត្តម​បណ្ឌិត ថោង ខុន ចុះ​ពិនិត្យ​ការសាងសង់​ភូមិ​កីឡដ្ឋាន​ដើម្បី​ត្រៀម​ស៊ី​ហ្គេម ២០២៣

2022/06/16 05:23:09 pm        388

​ស៊ី​ហ្គេម៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ម្សិល​មិញបាន​ដឹកនាំ​ប្រតិភូ និង​មន្ដ្រី​ជំនាញចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ភូមិ​កីឡដ្ឋាន ស្ថិតក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោដើម្បី​ត្រៀមលក្ខណៈ​ទទួល​ប្រតិភូ និង​អត្ត​ព​លិ​ក​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមនា​ឆ្នាំក្រោយ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​បាន​ថ្លែង​ក្រោយ​ការចុះពិនិត្យ​ផ្ទាល់​ដល់​ការដ្ឋាន​របស់​ឯកឧត្តម​រដ្ឋមន្ដ្រី​ថា មកទល់​ពេលនេះឃើញថា ដំណើរការ​សាងសង់​ភូមិ​កីឡដ្ឋានកំពុង​ល្អប្រសើរ។ ប៉ុន្ដែ​ខណៈ​ការប្រកួត​ស៊ី​ហ្គេមកាន់តែ​ខិតជិត​មកដល់ ថ្នាក់ដឹកនាំ​មានការ​យកចិត្តទុកដាក់​ខ្ពស់ ពិសេស​ការជំរុញ​ការសាងសង់​ឲ្យ​បាន​ទាន់ពេលវេលាសម្រាប់​រៀបចំ និង​ទទួល​អត្ត​ព​លិ​ក​ជាច្រើន​ពាន់​នាក់ដែល​នឹងត្រូវ​មក​ប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា។​ ​គួរ​ដឹងថា ភូមិ​កីឡាគឺជា​ផ្នែក​មួយនៃ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កំពុងដំណើរការ​សាងសង់​យ៉ាង​មមាញឹក​លើ​ផ្ទៃដី​ប្រមាណ ៨​ហិច​តាដែល​សាងសង់​ជា​បន្ទប់ និង​ខុន​ដូ​សរុប​ជាង ១,៧០០​បន្ទប់ បំពាក់​ដោយ​គ្រឿង​បរិក្ខា​ទំនើបៗ។ ភូមិ​កីឡាអាច​បម្រើ​ឲ្យ​ការ​ស្នាក់នៅ​របស់​ប្រតិភូ អត្ត​ព​លិ​ក មន្ត្រី​បច្ចេកទេស​ជាច្រើន​ពាន់​នាក់អំឡុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា និង​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm