សាខាកាកបាទក្រហមរាជធានី នាំយកសំលៀកបំពាក់ការពន្លត់អគ្គិភ័យ ជូនការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរាជធានី

2022/06/16 07:49:40 pm        645

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ​សាខាកាក​បាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចាត់ឱ្យលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិ​សាខា​ជាតំណាង ​នាំយកសំលៀកបំពាក់ មួក ស្បែកជើង សម្រាប់ប្រើប្រាស់​ក្នុងការ​ពន្លត់អគ្គិភ័យ ចំនួន៣០សម្រាប់ ប្រគល់ជូនដល់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ស្ថិតផ្លូវបេតុង ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នាឱកាសនោះលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និង​សង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមាន​ឯកឧត្តម ឃួង ស្រេង ជាប្រធាន​គណៈកម្មាធិការសាខា បាន​គិតគូរ​ពី​សុវត្ថិភាព​កម្លាំង​សមត្ថកិច្ច​ពន្លត់អគ្គិភ័យ ដោយបានផ្តល់​ជាសំលៀកបំពាក់ មួក ស្បែកជើង ដល់អង្គភាពរបស់លោក សម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះ និងពន្លត់អគ្គិភ័យ ។

ជាការឆ្លើយតប​ក្នុងនាម​ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន ​បានពាំនាំនូវការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងនូវ​ការ​កោត​សរសើរ​ដល់បងប្អូនកងកម្លាំងសមត្ថកិច្ចជំនាញ​បង្ការពន្លត់អគ្គិភ័យ ​និងសង្គ្រោះ​ ទាំងអស់ ដែល​បាន​ខិតខំប្រឹងប្រែងយកចិត្តទុកដាក់លះបង់កម្លាំង​កាយចិត្ត​ដោយ​មិន​គិតពី​អាយុជីវិត ​ពេលវេលា ការនឿយហត់ជួយ ​អន្តរាគមន៍ ពន្លត់អគ្គិភ័យសង្គ្រោះ​ ដល់បងប្អូន​ប្រជាពលរដ្ឋយើង​ បាន​ទាន់​ពេលវេលា និងមិនឱ្យគ្រោះអគ្គិភ័យឆេះ​រាលដាល​ជាលក្ខណៈទ្រង់ទ្រាយធំ។

លោកបញ្ជាក់ថា សម្រាប់​សំលៀកបំពាក់ មួក ស្បែកជើងនេះ ផលិត​នៅប្រទេសជប៉ុន ដែលមាន​លក្ខណៈងាយ​ស្រួល​ស្លៀក​ពាក់ មិនហប់​ និងអាចការពារបងប្អូនកងកម្លាំងយើង​ ក្នុងពេល​ប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​ប្រកប​ដោយ​សុវត្ថិភាព។

ជាមួយគ្នានេះ ​លោកនាយកប្រតិបត្តិសាខា ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ថ្វីត្បិត​តែ​យើង​មានបងប្អូនកងកម្លាំងបង្ការពន្លត់អគ្គិភ័យ ​និងសង្គ្រោះ​ នៅចាំជួយសង្គ្រោះ​ក៏ពិតមែន តែជា​ចម្បង​បំផុត សូមបងប្អូន​ប្រជាពលរដ្ឋ​ត្រូវមានការ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​បង្ការដោយ​ខ្លួនឯង​ ដោយកុំធ្វេសប្រហែសអំពីភ្លើងទាន ធូប ចង្ក្រាន​ ហ្គាស៍ ការ​តបណ្តាញ​អគ្គិភ័យប្រើប្រាស់ និង​វត្ថុផ្សេងៗ​ដែល​ងាយ​ឆាប​ឆេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm