WHO៖ ការពង្រឹងការថែទាំសុខភាពបឋមជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបង្ការជំងឺផ្សេងៗ

2022/06/16 08:22:10 pm        482

ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ការពង្រឹងការថែទាំសុខ ភាពបឋម គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពដើម្បីបង្ការជំងឺផ្សេងៗ​នៅក្នុងសហគមន៍។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក្នុងកម្មវិធី សិក្ខាសាលាតម្រង់ទិស ស្ដីពីការចូលរួមរបស់សហគមន៍ ក្នុងការតាមដានជំងឺកូវីដ-១៩ ជំងឺផ្ដាសាយ និង ជំងឺផ្លូវដង្ហើមផ្សេងៗ នៅខេត្តកំពង់ធំ កាលពីម្សិលមិញ បានបញ្ជាក់ថា អង្គការសុខភាព​ពិភព​លោក មានសេចក្តីរីករាយក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់​ក្រសួង​សុខាភិបាល ក្នុងជំរុញការងារថែទាំសុខភាពបឋមនៅកម្ពុជា ​ការពង្រឹងការចូលរួមរបស់​សហគមន៍ រួម​បញ្ចូល​ទាំងការអនុវត្តតាម វិធានការ ការពារ និងបង្ការ ​ការកែលម្អការប្រាស្រ័យទាក់ទង ការ​សម្របសម្រួល និងការរាយការណ៍ប្រសើរឡើង រវាងអាជ្ញាធរសុខាភិបាល និងអ្នកផ្តល់សេវាថែទាំ​សុខភាព និងអ្នកគ្រប់គ្រង។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការ ជំរុញបង្កើនការងារថែទាំសុខភាពបឋម មានប្រសាសន៍ដែរថា ផ្អែកលើបទពិសោធន៍នៃការគ្រប់គ្រង និងការឆ្លើយតបនឹងជំងឺកូវីដ-១៩​ បានឱ្យឃើញថា​ ការចូលរួមរបស់បណ្ដាញសហគមន៍ នៅក្នុងការ​អនុវត្ត វិធានការការពារការចម្លងជំងឺនានា គឺជាចំណុចសំខាន់ក្នុងការចូលរួមចំណែក​សម្រេច​បាន​ជោគជ័យនូវ ​កិច្ចការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩នេះ។

ការផ្តោតលើការថែទាំសុខភាពបឋម ជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជា សកល (UHC) ត្រូវបានរួម​បញ្ចូល​ជាធាតុមួយដ៏សំខាន់ ​នៃការអភិវឌ្ឍផែនការយុទ្ធសាស្រ្តសុខាភិបាល កម្ពុជា​ ២០២២-២០៣០ (HSP4) ដែលដឹកនាំ​ដោយក្រសួងសុខាភិបាល។

ក្របខណ្ឌអនុវត្តការជំរុញ ​បង្កើនការងារថែទាំសុខភាពបឋម “PHC Booster” នឹងបម្រើជា​មធ្យោបាយ​មួយ​ដ៏មាន​ប្រសិទ្ធភាពបំផុត ​សម្រាប់​ប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅ​សម្រេច​ការ​គ្រប​ដណ្តប់​សុខភាព​ជាសកល ​និងគោលដៅអភិវឌ្ឍន៍ ដោយចីរភាព៕អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        88
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm