បក្សនយោបាយ គាំទ្រការចាត់វិធានការច្បាប់ចំពោះបុគ្គលបំភ្លៃការពិតជុំវិញការបោះឆ្នោត

2022/06/16 08:36:17 pm        536

ភ្នំពេញ៖ គណបក្សនយោបាយនានា បានសម្តែងការគាំទ្រចំពោះ គ.ជ.ប ជុំវិញការចាត់វិធានការច្បាប់លើបុគ្គលបំភ្លៃការពិតពាក់ព័ន្ធ នឹងការបោះឆ្នោតឃុំ-សង្កាត់ កាលពីដើមខែមិថុនានេះ។

បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីថ្លែងការណ៍​ចាត់ទុក​ការ​បំភ្លៃរបស់​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការ​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជាអំពើខុសច្បាប់ ​ដែលប្រឈមនឹងការផាកពិន័យនោះ មាន​បណ្តាគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង ​បានលើកឡើងថា​ ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិ​ទី៥ បាន​បញ្ចប់ទៅ​ដោយ​ការពេញចិត្ត និង​ទទួលយកអំពីលទ្ធផលបណ្តោះអាសន្ន​ដែល​បិទផ្សាយជាសាធារណៈ។

ក្នុងកិច្ចសម្ភាសន៍ជាមួយBTV លោក ញឹក ប៊ុនឆៃ ​ប្រធាន​គណបក្ស​ខ្មែររួបរួមជាតិ បានឲ្យដឹង​នៅ​ថ្ងៃទី១៦ ខែមិថុនានេះថា​ ការបោះឆ្នោតឃុំ-សង្កាត់ បានប្រព្រឹត្តទៅ​ដោយភាពត្រឹមត្រូវ និង​មាន​ការចូលរួម​ពីភាគីពាក់ព័ន្ធគ្រប់ដំណាក់កាលទាំងអស់។

លោក បន្តថា ការចោទ​ប្រកាន់ទៅ​លើ គ.ជ.ប គឺជាការពុំត្រឹមត្រូវឡើយ ដោយសារការបោះឆ្នោត​ទូទាំងសកលលោក​ក៏មិនមានប្រទេសបានរៀបចំ​ល្អ​ឥតខ្ចោះឡើយ។

ជុំវិញ គ.ជ.ប ប្រកាសអំពីការអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលបំភ្លៃការពិត​ លោក ញឹក ប៊ុនឆៃ បាន​គាំទ្រចំណាត់ការផ្លូវច្បាប់ ​ដើម្បី​បញ្ឈប់​បុគ្គលដែលបំបោង ​និងបំភ្លៃបែបនេះបន្តទៀត។

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ​ក៏បានគាំទ្រការចាត់វិធានច្បាប់​ដូចគ្នាចំពោះបុគ្គល លោក សុន ឆ័យ ដើម្បីបញ្ឈប់ទង្វើបំផ្លាញ ​និង​ជាន់​ពន្លិច​ជាតិសាសន៍។

គួរបញ្ជាក់ថា ការព្រមានចាត់វិធានការច្បាប់ របស់ គ.ជ.ប ទៅលើលោក សុន ឆ័យ បន្ទាប់ពីបាន​ចោទ​ប្រកាន់ និងរិះគន់ គ.ជ.ប ​ដោយគ្មានមូលដ្ឋាន​ តាមរយៈដោយករលើកឡើងដដែល ក្នុង​កិច្ច​សម្ភាសន៍​ជាមួយសារព័ត៌មានអនឡាញនៅបរទេស ​កាលពីថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០២២ ដោយដៃ​ទទួល​យកអាសនៈ រីឯមាត់ចោទថា​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ហើយអះអាងទៀតថា​ ការដែលគណបក្សភ្លើងទៀន ទទួលយកអាសនៈ គឺជាការគោរពឆន្ទៈអ្នកបោះឆ្នោត។

ជាមួយគ្នានេះ គ.ជ.ប ​មិនអាចទទួលយកបានទេ​ និងចាត់ទុកជាការមាក់ងាយ ​និងប៉ះពាល់ ដល់​តម្លៃ​របស់ម្ចាស់ឆ្នោត​ដែល​បាន​អញ្ជើញទៅបោះឆ្នោត​យ៉ាង​ច្រើនកុះករ និង​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និងសេចក្តី​ថ្លៃថ្នូរ​របស់ គ.ជ.ប ដែលជាស្ថាប័ន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ​ព្រមទាំងធ្វើឱ្យ​មានការ​ភាន់ច្រឡំ ​និងបាត់ទំនុកចិត្តលើការបោះឆ្នោត ​ដែលបាន​ចែងក្នុងមាត្រា ១៧១ នៃច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ​ដែល​នឹង​ត្រូវ​ផាក​ពិន័យជាប្រាក់ពី ១០លានរៀល ដល់ ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        127
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm