ខឹង​ទិញ Haaland និង Mbappe មិនបាន La Liga ចាប់ផ្តើម​រិះគន់ Man City និង PSG

2022/06/16 09:30:57 pm        61

​បាល់ទាត់៖ ​លី​គ​បាល់ទាត់​អេ​ស្ប៉ា​ញ La Liga បានធ្វើ​ឯកសារ​រិះគន់ Manchester City និង Paris Saint Germain ទៅកាន់ UEFA ជុំវិញ​ការ​ចោត​ប្រកាន់​ថា​ ក្លិប​ទាំង​ពីរ​បាន​ប្រាស​ចាក​នឹង​គោល​ការណ៍ចាយវាយ​រឺ​ហៅថា Financial Fair Play​។

​​ប្រធាន La Liga លោក Javier Tebas បានធ្វើការ​រិះគន់​ម្តង​ហើយ​ម្តងទៀត​ទៅកាន់​ក្លិប​ទាំងពីរជុំវិញ​ការចាយវាយ ជាពិសេស​លើ PSG ដែល​បាន​ចាយលុយ​យ៉ាងច្រើន​ក្នុងការ​រក្សាទុក Kylian Mbappe មិនឱ្យ​ផ្ទេរចេញ​។ ​ជាមួយគ្នា​នោះដែរក្លិប​នៅ Premier League, Manchester City ក៏បាន​នាំយក​ខ្សែប្រយុទ្ធ​ណ័​រវេ​យ Erling Haaland ពី Dortmund ក្នុងតម្លៃ ៥១.២លាន​ផោន​។ ​​Real Madrid បាន​បរាជ័យ​ទាំងស្រុង​ក្នុង​ការចរចា​នាំយក​កីឡាករ​ទាំងពីរ​រូបនេះ​។ ​​ក្លិប​ទាំងពីរ Man City និង PSG តែងតែ​ការពារ​ខ្លួន​ជានិច្ច​ជុំវិញ​ការចោទប្រកាន់​របស់លោក Javier Tebas ដែលការរិះគន់​នេះ​មិនមែនជា​លើក​ទី១ ឡើយ​។

​កាលពី​ខែមេសា UEFA បានអនុម័ត​បទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ​ថ្មី ​ដែល​រួមបញ្ចូល​ការខាតបង់​ទ្វេដង​នៃ​ចំនួន​ទឹកប្រាក់​ដែល​ក្លឹប​អាច​បាត់បង់​ក្នុង​រយៈពេល ៣ឆ្នាំ​ពី ៣០លាន​ទៅ ៦០លាន​អឺរ៉ូ ដោយ​ក្លឹប​មួយចំនួន​បានអនុញ្ញាត​ឱ្យ​បន្ថែម ១០លាន​អឺរ៉ូ​ប្រសិនបើ​ពួកគេ​មាន "​ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​"។​ ​ខែ​មុននេះ​ដែរ​លោក Tebas បាន​និយាយថា La Liga នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង PSG បន្ទាប់ពី Mbappe ច្រានចោល​ការផ្ទេរ​ទៅ Real Madrid។​ ​កីឡាករ​ជំរើសជាតិ​បារាំង Kylian MBappe បាន​បន្ត​កុងត្រា​របស់គាត់​ជាមួយ PSG រហូតដល់​ឆ្នាំ២០២៥ ហើយ Tebas និង La Liga បាន​និយាយថា ​ការបន្ត​កិច្ចសន្យា​នេះ "​វាយប្រហារ​ស្ថិរភាព​សេដ្ឋកិច្ច​" នៃ​បាល់ទាត់​អឺរ៉ុប​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm