រាជរដ្ឋាភិបាល​ នឹង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង ​ជូន​ដល់​ពលរដ្ឋ​ ដោយ​កំណត់​ក្នុង​ឆ្នាំនេះ​ ឲ្យ​បាន​១០​លាន​ដូ​ស

2021/04/27 09:59:58 am        561


ភ្នំពេញ ៖ ​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម វ​ង្ស៊ី វិសុទ្ធ ​បាន​ថ្លែងថា រាជរដ្ឋាភិបាល ​នឹងធ្វើ​ការ​ព​ន្លឿ​ន ​និង​ឆ្លើយតប​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​ក្នុង​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ទូទាំងប្រទេស ​ដោយ​កំណត់​ក្នុង​ឆ្នាំ​២០២១​នេះ​ចាក់​ឲ្យ​បាន​១០​លាន​ដូ​ស​នោះ​។

ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី ចូលរួម​ក្នុង​ពិធី​ទទួល​នូវ វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ (Sinovac)​ ចំនួន​១.៥​លាន​ដូ​ស​ពី​ប្រទេស​ចិន ​នា​ព្រឹក​ថ្ងៃទី​២៦​ ខែមីនា ឆ្នាំ​២០២១​នេះ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឯកឧត្តម វ​ង្ស៊ី វិសុទ្ធ ​បាន​លើកឡើងថា​ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ទិញ​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​១៩ ​ពី​ប្រទេស​ចិន​ និង​ប្រទេស​នានា ​ដើម្បី​ចាក់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ ​ខណៈ​ការទិញ​នេះ​ នឹងធ្វើ​ឡើងជា​បន្តបន្ទាប់ ​ដោយ​ជំហ៊ាន​ទី​២​ នឹង​បញ្ជា​ទិញ​ពី​ចិន​ចំនួន​៤​លាន​ដូ​ស​ទៀត​ នូវវ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ​និង​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ ​ក្នុង​ការទិញ​ផងដែរ​។

យ៉ាងណាក៏ដោយ ឯកឧត្តម វ​ង្ស៊ី វិសុទ្ធ ក៏បាន​លើកឡើង​ផងដែរ​ថា បើទោះបី​កម្ពុជា​បាន​ទិញ ​និង​បាន​បញ្ជា​ទិញ​នូវ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩​នេះ​ បន្ថែមទៀត​ជា​បន្ត​បន្ទាប់ពី​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​មួយ​ចំនួនទៀត​ក្តី ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក៏​មិនត្រូវ​ធ្វេសប្រហែស​ក្នុងការ​ចូលរួម​ទប់ស្កាត់​ ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩​ នោះ​ឡើយ ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​ចំពោះ​វិធាន​សុខាភិបាល​ជាពិសេស​វិធាន​«៣​ការពារ និង​៣​កុំ​»​នោះ​ ខណៈ​មេរោគ​នេះ​បាន​កំពុង​ផ្ទុះ​ឡើងជា​បន្តបន្ទាប់ ​នៅ​ប្រទេស​កម្ពុជា​យើង ​ដែល​រហូតមកដល់​បច្ចុប្បន្ន​នេះ​ គឺមាន​ជិត​ពីរពាន់​នាក់​ហើយ​ ដែល​បាន​ឆ្លង ​និង​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ រហូតដល់​៨នាក់​​។

ថ្លែង​នៅក្នុង​ពិធី​នោះដែរ ​លោក វ៉ាង វេន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ ប្រចាំ​នៅ​កម្ពុជា ​បាន​អះអាង​ផងដែរ​ថា រដ្ឋាភិបាល​ចិន​ និង​ប្រជាជន​ចិន​នៅ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​ ជានិច្ច​ចំពោះ​វិធានការ​ទប់ស្កាត់​នៃ​មេរោគ​កូ​វីដ​១៩​នេះ​ បើទោះ​ប្រទេស​ចិន​កំពុង​ប្រឈម​យ៉ាងណាក៏ដោយ​នោះ​។​ លោក​ឯកអគ្គរដ្ឋទូត​ បាន​បញ្ជាក់ថា «​ដរាបណា​ប្រទេស​កម្ពុជា​ នៅ​បន្ត​ផ្ទុះ​នៃ​ការ​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩​នេះ ​ចិន​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា​ ជានិច្ច​ដោយ​គ្មាន​ងាករេ​នោះឡើយ​»៕

​អត្ថបទ​ ៖ ​បាន ចក់​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm