កម្ពុជាទទួលបានចំនួនក្រុមហ៊ុនចុះបញ្ជី ជាងមួយម៉ឺនក្រុមហ៊ុន មានទុនវិនិយោគជាង ៤.៦ប៊ីលានដុល្លារ

2022/06/16 09:34:09 pm        833

ភ្នំពេញ៖ ក្នុងរយៈពេល២ឆ្នាំ ​កម្ពុជាទទួលបានក្រុមហ៊ុន ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជី​អាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មាន ១៤ ៦៧៦ ក្រុមហ៊ុន គិតជាដើមទុនសរុប មានចំនួន៤,៦ប៊ីលានដុល្លារ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខួបគម្រប់ ២ ឆ្នាំ នៃការដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម ​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នូវក្រោមវិធានកែទម្រង់​មុត​ស្រួចជាកញ្ចប់ ​របស់រាជរដ្ឋាភិបាលកម្ពុជា​ បង្ហាញថា ​ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​មានចំនួន ១៤ ៦៧៦ ក្រុមហ៊ុន ​ដោយមានដើមទុនសរុបប្រមាណជិត ២០ ពាន់​ប៊ីលានរៀល​ ត្រូវប្រមាណជាង ៤ ៦៧០ លានដុល្លារអាមេរិក គិតតាមភាគរយ​ ដែលបាន​ចុះបញ្ជី​តាម​វិស័យ ​អាហរ័ណនីហរ័ណ​ ទិញលក់ ជួសជុលយានយន្ត និងទោចចក្រយានយន្តគ្រប់​ប្រភេទ​មានជាង ៣៩%, សកម្មភាពសេវាកម្ម​ ស្នាក់នៅ និងអាហារ ​ជាង ១០%, ​សកម្មភាពអចលនទ្រព្យ ជិត ៩%, កម្មន្តសាលជាង​ ៨%, ព័ត៌មានវិទ្យា និងទូរគមនាគមន៍ជាង ៦%, និងវិស័យផ្សេងៗទៀត ជិត ២៧%។

ចំពោះទំហំវិនិយោគនៅតាមវិស័យវិញ ការសាងសង់ មានជាង ២១%, កម្មន្តសាលជាង ១៨%, អាហរ័ណនីហរ័ណ ទិញលក់​ ជួសជុលយានយន្ត​ និងទោចចក្រយានយន្តគ្រប់ប្រភេទ ជាង ១៥%, សកម្មភាព​អចលនទ្រព្យ ជាង ១៤%, សកម្មភាពហិរញ្ញវត្ថុ ​និងធានារ៉ាប់រង ជាង ៧% និង​វិស័យផ្សេងៗទៀត ជិត ២៣% ផងដែរ។

ជុំវិញការចុះបញ្ជីអាជីវកម្ម ​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, លោកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា បានថ្លែង នូវការគាំទ្រពេញទំហឹង ​ចាប់តាំងដំណើរការដំបូង ព្រោះការ​បង្កើត​នូវថ្នាលនេះឡើង គឺបាន​សម្រួលដល់ការចុះបញ្ជីទាំង​ក្នុងនិងក្រៅប្រទេស ការកាត់​បន្ថែម​ការជួបជុំគ្នា ក្នុងវិបត្តិកូវីដ ១៩ ​ជាពិសេសការកាត់បន្ថយនូវការិយាធិបតេយ្យមួយ​ចំនួនផងដែរ។

សូមបញ្ជាក់ថា៖ ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម​ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺមាន ២ ដំណាក់កាល​ ក្នុងនោះសម្រាប់ដំណាក់កាលទី ១ បានដាក់ឱ្យដំណើរការជាផ្លូវការ ​អស់រយៈពេល ២ ឆ្នាំកន្លង​មកហើយ ​គឺជាការចុះបញ្ជីជាខ្សែច្រវ៉ាក់ជាមួយ ​ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំណែកដំណាក់កាលទី ២ បានដាក់ឱ្យដំណើរ​ការនៅ​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ ​ផ្តោតលើការ​ផ្តល់​អាជ្ញាប័ណ្ណ​ជំនាញ​ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ និង​និយ័តករ​អាជីវកម្មអចលនទ្រព្យ ​និង បញ្ចាំ​នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​គ្រោងនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាល​បច្ចេក​វិទ្យាព័ត៌មាន​ ដំណាក់កាលទីបី​ នៅពេលខាងមុខ ​ដែលមានក្រសួង ​និងស្ថាប័នជាច្រើនផ្សេង៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm