អង្គការសហប្រជាជាតិ៖ ដំណើរ​ទស្សនកិច្ច​ទៅ​ចិន​មិន​មែន​ជា​បេសកកម្ម​ស៊ើប​អង្កេត​​

2022/06/16 10:07:51 pm        684

​UN៖ ស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​លោកស្រី Michelle Bachelet បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោកស្រី​មិន​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ​និយាយ​ ជាមួយ​ជនជាតិ​អ៊ុយ​ហ្គ័​រដែលកំពុង​ជាប់ឃុំ ឬ​ក្រុម​គ្រួសារ​របស់​ពួកគេ​ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ ទៅ​កាន់​ប្រទេស​ចិន​កាលពី​ខែ​មុន​នោះ​ទេ​។

លោកស្រី Bachelet និយាយថា លោកស្រី​ត្រូវ​បាន​ចូលរួម​ដោយ​មន្ត្រី​រដ្ឋាភិបាល​ចិន ​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្នុង​តំបន់ Xinjiang ជា​កន្លែង​ដែល​ប្រទេស​ចិន​បាន​ធ្វើការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​ លើ​ជនជាតិ​អ៊ុយ​ហ្គ័​រមាន​ជនជាតិភាគតិច​មូស្លីម​រស់នៅ​ភាគច្រើន​។​ ថ្លែង​ទៅកាន់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ ស្នងការ​ជាន់ខ្ពស់​រូប​នេះ​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​មិន​មែន​ជា​បេសកកម្ម​ស៊ើបអង្កេត​នោះ​ទេ ប៉ុន្តែ​ជា​ឱកាសមួយ​ដើម្បី​ជំរុញ​ការ​គោរព​សិទ្ធិមនុស្ស​។​ លោកស្រី Bachelet និយាយ​ថា លោកស្រី​ត្រូវបាន​ផ្តល់ឱកាស​ឱ្យ​និយាយ​ជាមួយ​តំណាង​ស្ថាប័ន​សំខាន់ៗ និង​អង្គការ​ស៊ីវិល​នៅ​ក្រៅ​តំបន់ Xinjiang ដោយ​គ្មាន​វត្តមាន​មន្ត្រី​សាធារណៈ​។​

​នៅមុន​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​បាន​និយាយ​ទៅកាន់​អតីត​អ្នក​ជាប់ឃុំ​ជនជាតិ​អ៊ុយ​ហ្គ័​រ និង​គ្រួសារ​ដែល​បាន​បាត់បង់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​។​ ចិន​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ ចំពោះ​ការចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​តំបន់ Xinjiang។ កាលពី​ថ្ងៃ​ចន្ទ​លោកស្រី Bachelet បាន​និយាយថា លោកស្រី​នឹង​មិន​ស្វែងរក​អាណត្តិ​ថ្មី​រយៈពេល 4ឆ្នាំ​ទៀត​នោះ​ទេ ដោយ​លើកឡើង​ពី​បំណង​ប្រាថ្នា​ចង់​វិល​ត្រលប់​ទៅកាន់​ប្រទេស​ឈី​លី​ ប្រទេស​កំណើត​របស់​លោក​ស្រី​វិញ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោកស្រី Bachelet បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ក្រុម​សិទ្ធិមនុស្ស​កំពូល​ៗ​មួយ​ចំនួន​ បាន​រិះគន់​ការ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​រយៈពេល​ 6​ថ្ងៃ​របស់​លោកស្រី៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        234
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        276
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        255

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm