មន្ត្រីជលផលខេត្តកំពត-កែប និងអ្នកជំនាញណែនាំឲ្យប្រជានេសាទចូលរួមអភិរក្សអណ្តើកសមុទ្រ

2022/06/16 11:07:14 pm        1.2 K

កំពត-កែប៖ មន្ត្រីជលផលខេត្តកំពត-កែប បានណែនាំឱ្យប្រជានេសាទ ចូលរួមក្នុងកិច្ចការងារអភិរក្សអណ្តើកសមុទ្រឲ្យល្អបន្ថែមទៀត ដែលជាសត្វកម្រនៅលើពិភពលោក។

ក្នុងសិក្ខាសាលា ស្តីអំពីការអភិរក្សអណ្តើកសមុទ្រ នៅខេត្តកំពត កាលពីថ្ងៃទី១៥ ខែមិថុនា ម្សិលមិញ កញ្ញា ឡេង ផល្លា អ្នកជំនាញសមុទ្រ របស់អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានឱ្យដឹងថា អណ្តើកសមុទ្រជាសត្វកម្រ ហើយនៅលើពិភពលោក ដែលមាន៧ប្រភេទ ក្នុងនោះកម្ពុជា មានដល់៥ប្រភេទ ប៉ុន្តែមន្ត្រី និងអ្នកជំនាញនៅមិនទាន់សិក្សាដឹងនោះទេ អំពីចំនួន​ពិតប្រាកដ នៃប្រភេទអណ្តើកនីមួយៗ ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សុរិន បានបញ្ជាក់ថា ការយល់ដឹងរបស់​ប្រជា​ពលរដ្ឋ​នៅមានកម្រិត ​កិច្ចចូលរួមសហការក៏មិនទាន់​បានល្អ គេនៅប្រទះឃើញមាន​ការ​លួចសម្លាប់ និងការ​ចរាចរ​សាច់​អណ្តើកកើត​មានឡើងនៅឡើយ។

អណ្តើកសមុទ្រ ជាសត្វកម្រ មានទម្ងន់ខ្លួនចាប់ពី៨​ ទៅ៧០គីឡូក្រាម ។ អណ្តើក បង្កកំណើត​នៅអាយុខុសៗគ្នាគឺ ចន្លោះពីអាយុ១២ ទៅ៥០ឆ្នាំ។ អណ្តើកសមុទ្រ ​ធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ដើម្បីបង្កាត់ពូជ​ និងធ្វើដំណើរទៅកាន់ទីកន្លែងបង្កាត់ពូជ។ ​វាចំណាយពេលចាប់ពីពីរ ទៅបួនឆ្នាំ ទើបធ្វើការបង្កាត់ពូជម្តងទៀត។ ​ហើយអាចបង្កាត់ពូជរហូតដល់វាមានអាយុ៨០ឆ្នាំ ។ អណ្តើកសមុទ្រពងបានពី១ ទៅ៨សំបុកក្នុងមួយរដូវកាល។ កូនអណ្តើកញាស់ភ្លាម ធ្វើការហែល​ដោយមិនស៊ីចំណីរយៈពេលបីថ្ងៃ កូនអណ្តើកស៊ីពួកផ្លង់តុង ពពុះទឹក និងពងត្រីជាអាហារ ។

កញ្ញា ឡេង ផល្លា អ្នកជំនាញសមុទ្រ របស់អង្គការសម្ព័ន្ធសត្វព្រៃ​ និងធម្មជាតិ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧មក ក្រុមអ្នកជំនាញ ​បានធ្វើការងារជាច្រើនក្នុងការអភិរក្សអណ្តើកសមុទ្រ នៅ​ក្នុងនោះ បានកត់ត្រាអណ្តើកសមុទ្រចូលក្នុងនិន្នន័យកម្ពុជា​ចំនួន២០ក្បាល និងជួយ​សង្គ្រោះ​អណ្តើកសមុទ្រ៤១ក្បាល ​ចាប់ពីខែតុលាឆ្នាំ២០២១​ ដល់ខែឧសភា ឆ្នាំ២០២២៕ អត្ថបទ៖ អន សារឹម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm