សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងចាត់ចែងរៀបចំអុជកាំជ្រួច អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ

2022/06/17 02:24:19 am        1.1 K



ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអាជ្ញាធរនៅទូទាំងប្រទេស រក្សាសណ្ដាប់ធ្នាប់ សន្តិសុខ ក្នុងឱកាសប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម៨៦ យាងចូល៨៧ព្រះវស្សា។

សេចក្តីណែនាំសម្ដេចក្រឡាហោម បានជំរុញឲ្យអាជ្ញាធរបង្កើនវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានម៉ឺងម៉ាត់ តាមបណ្តាគោលដៅប្រារព្ធពិធីបុណ្យ និងគោលដៅកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ដូចជាទីវត្តអារាម ប្រាង្គប្រាសាទ បូជនីយដ្ឋាន រមណីយដ្ឋាន គោលដៅទេសចរណ៍នានា ដើម្បីរក្សានូវសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ និងរៀបចំចាត់ចែងអុជកាំជ្រួច នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ដើម្បីអបអរសាទរ ទិវាដ៏ឧត្ដុង្គឧត្ដមនេះ។ 

សម្តេចបានសង្កត់ធ្ងន់ថា “ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេល នូវរាល់សកម្មភាពដែលនាំឱ្យគ្រោះថ្នាក់ បង្កការភ័យខ្លាចដល់ ប្រជាពលរដ្ឋ នឹងនាំឱ្យជះឥទ្ធិពលមិនល្អដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សង្គមជាតិ ដូចជាសកម្មភាពក្មេងទំនើង អំពើហិង្សា ការប្រើប្រាស់អាវុធ គ្រឿងផ្ទុះគ្រាប់រំសេវ និងល្បែងស៊ីសងគ្រប់ប្រភេទ” ។ 

សម្ដេចក្រឡាហោម បានជំរុញឲ្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងមានផែនការជាមុនក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍តាមបណ្ដាផ្លូវជាតិ ទីប្រជុំជន ដូចជាគោលដៅផ្សេងៗ ដែលមានមនុស្សប្រមូលផ្តុំដើម្បីរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ កាត់បន្ថយបាននូវការកកស្ទះ និងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ គ្រោះមហន្តរាយនានា ដោយរៀបចំកម្លាំង និងមធ្យោបាយត្រៀមបម្រុងប្រចាំការ ២៤/២៤ម៉ោង ដើម្បីសហការជួយសង្គ្រោះ ពេលមានអគ្គិភ័យ និងគ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        51
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm