ក្រសួង​អប់រំ​ផ្ដោត​គោលដៅ ២​ធំៗ​ក្នុង​ការ​ប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិក្សា និង​មធ្យម​សិក្សា​ថ្នាក់​ជាតិ​ឆ្នាំនេះ

2022/06/17 05:54:25 pm        117

​ក្រសួង​អប់រំ៖ ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ផ្ដោត​សំខាន់​លើ​គោលដៅ​ធំៗ ២ ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ប្រចាំឆ្នាំ​២០២២ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ការប្រកួត​នា​ចុងខែ​មិថុនា​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២២។​

​ឯកឧត្តម​បញ្ជាក់ថា គោលដៅ​សំខាន់​ទី​១ នៃ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះគឺ​គោលដៅ​អប់រំ ដើម្បី​ជំរុញ​ផ្នែក​កាយសម្បទា បញ្ញា​ស្មារតី និង​សុខភាពដល់​សិស្ស​-​និស្សិតដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម និង​គោលដៅ​ទី​២ គឺ​ការ​បំផុស​មហាជន​ចូ​ល​រួម​លេង​កីឡា និង​ស្វែងរក​អ្នកមាន​សមត្ថភាព ទេពកោសល្យ ចូលរួម​ជាមួយ​ក្រុមកីឡា​កម្រិត ឬ​ក្រុម​ជម្រើសជាតិសម្រាប់​ចូលរួម​ប្រកួត​លើ​ឆាក​អន្ដរជាតិផងដែរ។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំនេះ គ្រោង​នឹង​ដំណើរការ​ជា​ផ្លូវការចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់​កីឡា​ចំនួន ១២​ប្រភេទ​ដាក់​ឲ្យ​គ្រឹះស្ថាន​មកពី​ជិត ៤០ទូទាំងប្រទេស​ធ្វើការ​ប្រកួតប្រជែងរួមមាន​កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, ហែល​ទឹក, វាយ​កូនឃ្លី​លើ​តុ, វាយ​សី, តេ​ក្វាន់​ដូ (ITF), តេ​ក្វាន់​ដូ (WT), កា​រ៉ា​តេ និង​កីឡា​សីដក់ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm