មន្ត្រី​ក្រុង Kiev៖ ​ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ​ ១.០០០​នាក់​ស្លាប់​ ឬ​របួស​ក្នុង​មួយថ្ងៃ​

2022/06/17 06:45:57 pm        1.1 K

​អ៊ុយក្រែន៖ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធដោយ​សំអាង​ដល់​ប្រភព​ពី​សារព័ត៌មាន Axios ថា ​ទីក្រុង Kiev បាន​បង្ហាញ​ពី​ចំនួន​ដ៏​ច្រើន​នៃ​ជនរងគ្រោះ​ប្រចាំថ្ងៃ​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​។ ​ទាហាន​អ៊ុយ​ក្រែ​ន​រហូតដល់ ១.០០០​នាក់​កំពុង​ត្រូវ​បាន​សម្លាប់ ឬ​រង​របួស​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​តំបន់ ​Donbass។

​លោក David Arakhamia ដែល​ដឹកនាំ​ការចរចា​របស់​ក្រុង Kiev ជាមួយ​ទីក្រុង Moscow និង​ជា​ប្រធាន​គណបក្ស​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​សភា បាន​បង្ហាញ​តួលេខ​ក្នុងអំឡុងពេល​កិច្ច​ប្រជុំ​តុ​មូល​នៅ​ឯ​មូលនិធិ German Marshall ក្នុង​ទីក្រុង Washington DC។ លោក​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់ ​និង​របួស​ប្រចាំថ្ងៃ​ក្នុងចំណោម​ទាហាន​អ៊ុយ​ក្រែ​ន​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ចាប់​តាំង​ពី​ប្រទេស​រុស្ស៊ី​បាន​បង្កើន​ការ​វាយ​លុក​របស់​ខ្លួន​នៅ​តំបន់ Donbass។​ ​កាលពី​ថ្ងៃ​ទី១ ខែមិថុនា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​និយាយ​ថា ក្រុង Kiev បាន​បាត់បង់​ទាហាន​ពី ៦០ ទៅ ១០០​នាក់​ក្នុង​មួយថ្ងៃ​ក្នុង​សមរភូមិ​ការ​ប្រយុទ្ធ​។

ឥឡូវនេះ​ជាង​ពីរ​សប្តាហ៍​ក្រោយមក​លោក Arakhamia អះ​អាង​ថា ​ចំនួន​នេះ​បាន​កើន​ដល់ ២០០ ​ទៅ ៥០០​នាក់​ជា​រៀងរាល់​ថ្ងៃជា​មធ្យម​។​ ​យោង​តាម​លោក Arakhamia ខណៈ​ពេល​ដែល​ទីក្រុង Kiev បាន​ចល័ត​មនុស្ស​ ១​លាន​នាក់ ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​នៃ​ជម្លោះ​អ៊ុយ​ក្រែ​ន​អាច​បន្ថែម​កម្លាំង​ទាហាន​ជាង ២​លាន​នាក់​បន្ថែម​ទៀត​។ ទោះយ៉ាង​ណាក៏ដោយ យោងតាម​មន្ត្រី​ខាងលើ​បញ្ហា​នេះ​មិនមែន​ដោយសារតែ​ខ្វះ​ទាហាន​ទេ​គឺ​ខ្វះ​អាវុធ និង​គ្រឿង​ផ្គត់ផ្គង់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1029
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        514
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm