ឯកឧត្តម ម៉ម ប៊ុនហេង ចុះពិនិត្យមនី្ទរពេទ្យហ្លួងម៉ែ ដើម្បីរៀបចំឲ្យក្លាយជាមនី្ទរពេទ្យព្យាបាលជំងឺមហារីក

2022/06/17 07:07:34 pm        774

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល សហការជាមួយផ្នែកពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យមនី្ទរពេទ្យហ្លួងម៉ែ ដែលមានទីតាំងឋិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីរៀបចំឲ្យក្លាយជាមនី្ទរពេទ្យព្យាបាលជំងឺមហារីក។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រសួងសុខាភិបាល សហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីរៀបចំមនី្ទរពេទ្យហ្លួងម៉ែ ឲ្យក្លាយជាមនី្ទរពេទ្យ ព្យាបាលជំងឺមហារីក។

ដូច្នេះហើយទើបព្រឹកនេះថ្នាក់ដឹកនាំ ចុះពិនិត្យ និងវាយតម្លៃ នូវសម្ភារបរិក្ខារពេទ្យ និងសម្ភារ​ប្រើប្រាស់​ផ្សេងៗទៀត ដែលអាចប្រើបា្រស់បាន និងអ្វីដែលក្រសួងត្រូវបំពេញបន្ថែម និងធ្វើផែន​ការមេ ដើម្បីធ្វើឲ្យសម្រេចបាននូវមនី្ទរពេទ្យហ្លួងម៉ែនេះ ឲ្យក្លាយជាមនី្ទរពេទ្យព្យាបាលជំងឺមហារីក ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេសនឹងពន្លឿន​ដំណើរការ​នៃការរៀបចំមនី្ទរពេទ្យនេះឱ្យបានលឿនតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រី្ត ដើម្បីផ្តល់សេវាព្យាបាលជំងឺមហារីកជូនប្រជាពលរដ្ឋ ដំណាក់កាលដំបូង ដូចជា​ការថែទាំប្រើជាតិគីមី និងការវះកាត់តូច និងពង្រីកជាបន្តបន្ទាប់ទៀត ដោយបន្ថែមម៉ាស៊ីនកាន់​តែទំនើបៗ ដើម្បីធ្វើឲ្យការព្យាបាលជំងឺមហារីក កាន់តែខ្ពស់ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏មានផែនការច្បាស់លាស់ ក្នុងការសាងសង់មនី្ទរពេទ្យ និង​មណ្ឌលសុខភាព តាមបណ្តាខេត្តនានា (ដូចជាខេត្តត្បូងឃ្មុំ សៀមរាប ឧត្តរមានជ័យ ប៉ៃលិន រតនគិរី មណ្ឌលគិរី) ​ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ​ព្រោះថា​ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ជារឿងមួយដោយឡែក។

ដូច្នេះសំខាន់បំផុត ​គឺមានធនធានមនុស្សដែលមានចំណេះចេះប្រើ ហើយទើបយើងយក​ឧបករណ៍​បរិក្ខារវេជ្ជសាស្រ្តមកដាក់ឲ្យដំណើរការ ​ជួនកាល​យើងមានឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ប៉ុន្តែ​ខ្វះ​ធនធាន​មនុស្សដែលចេះប្រើប្រាស់ ​គឺយកមកទុកអត់ប្រយោជន៍។ ដូច្នេះសំខាន់ណាស់ ត្រូវធ្វើការ​បណ្តុះបណ្តាលធនធានមនុស្សជាមុនដែលចេះប្រាកដប្រជា៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm