គ.ជ.ប ពន្លឿនការដោះស្រាយបណ្តឹងសេសសល់ ខណៈការទទួលបណ្តឹងបញ្ចប់នៅថ្ងៃនេះ

2022/06/17 08:23:30 pm        406

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងពន្លឿនការដោះស្រាយបណ្តឹង​សេសសល់ ខណៈការទទួលពាក្យបណ្តឹងនឹងបញ្ចប់នៅថ្ងៃនេះ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យ (គ.ជ.ប) ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃនេះ បានប្រាប់ ថ្លែងប្រាប់BTVថា ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាដំណាក់កាលបិទផ្សាយ​លទ្ធផលបណ្តោះអាសន្នបានបញ្ចប់ គជប បានទទួលបណ្តឹងសរុបនៅទូទាំងប្រទេសចំនួនជាង ២០០បណ្តឹង ក្នុង នោះមានបណ្តឹងពាក់ព័ន្ធដំណាក់កាលឃោសនាបោះឆ្នោត ចំនួនប្រមាណ ១០០បណ្តឹង និងបណ្តឹងពាក់ ព័ន្ធនឹងលទ្ធផលបោះឆ្នោត ចំនួនជាង១០០បណ្តឹង។

ស្របពេលថ្ងៃនេះ ជាថ្ងៃចុងក្រោយ នៃការដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ប្រសិនក្នុងករណីមានការដាក់ពាក្យបណ្តឹងបន្ថែម គ.ជ.ប នឹងពន្យាពេលចំនួន ៤ថ្ងៃ ដើម្បីពិចារណាលើបណ្តឹងទាំងនោះ។

ជុំវិញបណ្តឹងសេសសល់ចំនួន៦ ដែលពុំទាន់បញ្ចប់ការដោះស្រាយ ឯកឧត្តម ហង្ស ពុទ្ធា បាន លើកឡើងថា ក្នុងសេចក្តីចែងនីតិវិធីរបស់ គ.ជ.ប មានសិទ្ធិដោះស្រាយក្នុងពេលវេលាសមស្រប និងពន្យា ពេលដោះស្រាយបណ្តឹងទាំងនេះផងដែរ។

គួរបញ្ជាក់ថា គ.ជ.ប គ្រោងប្រកាសលទ្ធផលផ្លូវការបោះក្រុមប្រឹក្សាឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី២៦ ខែមិថុនានេះ ខណៈលទ្ធផលផ្លូវការ ​អាចនឹងប្រកាសមុន​កាលបរិច្ឆេទ ប្រសិនការដោះស្រាយ​បាន​បញ្ចប់ កំឡុងសប្តាហ៍ក្រោយ៕អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        42
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm