ឯកឧត្តម សេង ផល្លី ជំរុញយុវជនថែរក្សាសុខភាព ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពល

2022/06/17 10:31:00 pm        934

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ សេង ផល្លី អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានជំរុញទៅយុវជន ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងខិតខំរៀនសូត្រ ដើម្បីមាន សុខភាពមាំមួន និងក្លាយជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពល សម្រាប់ប្រទេសជាតិ ។

ក្នុងសិក្ខាសាលាស្តីពីសុខភាពយុវជន និងសុខភាពកម្ពុជា នៅសាកលវិទ្យាល័យអន្តរជាតិ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សេង ផល្លី មានប្រសាសន៍ថា មានសុខភាពល្អ គឺមានអ្វីៗទាំងអស់ ដោយអាចសម្រេចបានជោគជ័យ ​ទៅតាមបំណងប្រាថ្នាដែលចង់បាន ព្រោះការ​មានសុខភាពល្អនេះ ការរៀនសូត្រ ឬការប្រកបការងារផ្សេងៗគឺមានអារម្មណ៍ល្អ ។

ឯកឧត្តម បានបន្តថា សុខភាពគឺសំខាន់ជាងអ្វីទាំងអស់​ ទោះបីមានទ្រព្យសម្បត្តិសម្បូរហូរហៀរ បុណ្យ​សក្តិខ្ពង់ខ្ពស់ ការងារល្អៗ ប៉ុន្តែបើមានសុខភាពមិនល្អ ​ឈឺទ្រុឌទ្រោម នឹងបាត់បង់​អ្វីៗទាំងអស់ ស្របនឹងសុភាសិតសកលពោលថា ​«សុខភាពគឺជាមាសប្រាក់ និងសុភមង្គល» «មានសុខភាពល្អជាមុនសិន ទើបអាចមានអ្វីៗតាមក្រោយ» យើងទាំងអស់គ្នាពិតជាទទួលស្គាល់ថា សុខភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្ស និងសម្រាប់សង្គមជាតិទាំងមូល ។

ឯកឧត្តម សេង ផល្លី បានបន្ថែមថា យុវជនដែលជាទំពាំងស្នងឫស្សី​ សម្រាប់គ្រួសារ និងប្រទេស​ជាតិ ត្រូវថែរក្សាសុខភាពឲ្យបានល្អ មានទាំងការបរិភោគអាហារដែលផ្ដល់នូវសុខភាព ការហាត់​ប្រាណ ព្រោះនៅពេលយើងមានសុខភាពល្អ នឹងធ្វើឲ្យគ្រួសារមានសុភមង្គល និងការធ្វើអ្វីៗក៏ល្អ​ប្រសើរផងដែរ ។

ជាមួយនេះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា ​បាន​សម្ដែង​នូវការ​គាំទ្រចំពោះការរៀបចំនូវសិក្ខាសាលានេះ​ ពិតជាមានសារៈសំខាន់និងផ្តល់អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់អ្នកចូលរួម ​និងមនុស្សទូទៅ ។

បើតាមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ សាកលវិទ្យាល័យ​អន្តរជាតិ បានឲ្យដឹងថា ការរៀបចំឱ្យមានអង្គសិក្ខាសាលានេះឡើង ក្នុងគោលបំណងផ្តល់​ចំណេះ​ដឹង បទពិសោធថ្មីៗបន្ថែមទៀត ទាក់ទងទៅនឹងសុខភាពរបស់យុវជន ​និងសុខភាពសាធារណៈ ៕ អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        42
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm