អភិបាលខេត្តមណ្ឌលគិរី ចែកពូជស្រូវដល់ប្រជាកសិករ

2022/06/17 10:42:22 pm        458

មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយកងកម្លាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះចែកពូជស្រូវដល់ប្រជាកសិករចំនួន ១០០គ្រួសារ រស់នៅភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក នាថ្ងៃទី១៦ មិថុនា ២០២២។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ពូជស្រូវផ្ការំដួល ដែលបានចែក​ជូន​បងប្អូននាពេលនេះ ជាពូជល្អ បាយឆ្ងាញ់ លក់បានតម្លៃខ្ពស់ក្នុងទីផ្សារ ដូច្នេះប្រជាពលរដ្ឋ​ដែល​ទទួលបានពូជស្រូវនេះ ត្រូវយកទៅបង្កបង្កើនផល និងរក្សាទុកពូជសម្រាប់ឆ្នាំក្រោយៗទៀត។

ឯកឧត្ដម បានបញ្ជាក់ថា​ ការបង្ករបង្កើនផលស្រូវរបស់ប្រជាកសិករនាពេលបច្ចុប្បន្ន មានភាព​ងាយស្រួល​ជាងសម័យមុន​ ដោយសារកសិករបានប្រើប្រាស់​ឧបករណ៍​ភ្ជួររាល់​ប្រភេទគ្រឿងចក្រ។

ឯកឧត្តម អភិបាលខេត្ត បាន​ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ​ត្រូវរស់នៅស្អាត​ ហូបស្អាត មាន​អនាម័យ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ​នាំឱ្យខាតបង់ថវិកា និងពេលវេលា។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ​បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ មន្ទីរតែងតែចែកពូជស្រូវល្អៗ​ ជូនដល់ប្រជាកសិករនៅទូទាំងខេត្ត។

លោក បានបញ្ជាក់ថា គិតចាប់ពីដើមរដូវវស្សាមកត្រឹមពាក់កណ្តាលខែមិថុនានេះ ល្បឿនការងារ​បង្កបង្កើន​ផលស្រូវរដូវវស្សា ផ្ទៃដីភ្ជួររាស់សរុបចំនួនជាង ១៥០០០ហិកតា។ ស្រូវ អនុវត្តបាន​ចំនួន ៩៤៥៩ហិកតា នៃផែនការឆ្នាំ កើនលើសឆ្នាំមុនចំនួនជាង ៩០០ហិកតា។

ស្រែចម្ការអនុវត្តបានចំនួនជាង១០០០ហិកតា ស្រូវស្រាលពង្រោះ អនុវត្តបានចំនួនជាង៣០០០ហិកតា។ ស្រូវកណ្ដាលពង្រោះ អនុវត្តបានចំនួនជាង៤០០០ហិកតា។ ស្រូវធ្ងន់ពង្រោះ អនុវត្តបាន ១០០០ហិកតា។

លោក បានបន្ថែមថា ផលស្រូវសរុបទូទាំងខេត្ត កាលពីឆ្នាំ២០២១ ​មានចំនួន៨៦ពាន់តោន។ បរិមាណផលស្រូវសរុបសម្រាប់នាំចេញ ​ជាង ៥២ពាន់តោន ក្នុងនោះ​បាននាំចេញស្រូវសេរីរាង្គ​ទៅអឺរ៉ុបចំនួនជាង ៤០០០តោន៕អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm