បាក់​រលំ​អគារ​នៅ​អេ​ហ្ស៊ី​ប​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ 6នាក់​ស្លាប់​

2022/06/18 07:20:13 pm        627

​អេហ្ស៊ីប៖ អាជ្ញាធរ​បាន​និយាយ​ថា ការបាក់​រលំ​អគារ​កា​ល​ពីថ្ងៃ​សុក្រ​នៅក្នុង​រដ្ឋធានី​គែរ ​(Cairo) ប្រទេស​អេ​ហ្ស៊ី​បបណ្តាល​ឲ្យ​មនុស្ស ​6​នាក់​ស្លាប់ ខណៈ​ក្រុម​អ្នក​ជួយសង្គ្រោះ​នៅ​កន្លែង​កើត​ហេតុ​បាន​បន្ត​ស្វែង​រក​អ្នក​បាត់​ខ្លួន​នៅ​តាម​គំនរ​បាក់បែក​។

​គេ​នៅ​មិនទាន់​បាន​ដឹង​ភ្លាមៗ​នៅឡើយ​នោះទេ​ ពី​មូល​ហេតុដែល​បណ្តាលឱ្យ​បាក់​រលំ​អគារ​នេះ​។ អភិបាលរងក្រុង​លោក Ibrahim Abdel-Hadi បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ​ក្រសួងមហាផ្ទៃ​ថា គ្រួសារ​មួយ​មាន​សមាជិក 6​នាក់​ត្រូវ​គេ​ជឿថា​បាន​ស្ថិត​នៅ​ខាង​ក្នុង​អគារ​កម្ពស់​ 6​ជាន់​ដែលបាក់​រលំ​មួយ​នេះ​។​ ប្រជាជន​ត្រូវ​បាន​គេ​ស្នើ​ឱ្យ​ចាក​ចេញពី​អគារ​ដែល​នៅ​ជុំវិញ​នោះ​ ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី​រចនាសម្ព័ន្ធ​។ ក្រុម​អ្នក​ឈូស​ឆាយ និង​អ្នក​ជីក​រក​បន្ត​លើក​ចេញ​បំណែក​បាក់បែក​នៅ​កន្លែង​កើត​ហេតុ​កាលពី​រសៀល​ថ្ងៃ​សុក្រ​។ ការ​បាក់​រលំ​អគារ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ដែល​សំណង់​មិន​សមស្រប និង​កង្វះ​ការថែទាំ​នៅ​ក្នុង​សង្កាត់​ក្រីក្រ ​និង​តំបន់​ជនបទ​។ រដ្ឋាភិបាល​របស់​ប្រទេស​បាន​ព្យាយាម​បង្ក្រាបលើ​សំណង់​ខុសច្បាប់​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បន្ទាប់ពី​ការអនុវត្ត​ច្បាប់​មាន​ភាព​ធូររលុង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        234
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        276
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        255

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm