ឯកឧត្តម គន់ គីម៖ គុណបំណាច់របស់អតីតយុទ្ធជនមិនត្រូវបោះបង់ចោល ហើយកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត

2022/06/18 08:24:52 pm        851

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងអគ្គលេខាសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា គុណបំណាច់របស់អតីតយុទ្ធជន មិនត្រូវបានបោះបង់ចោលនោះទេ គឺកំពុងមានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីរាជរដ្ឋាភិបាល តាមរយៈការផ្ដល់នូវប្រាក់បៀវត្ស ប្រាប់ឧបត្ថម្ភ ការផ្ដល់នូវដីធ្លី និងសាងសង់ផ្ទះ ចំពោះអតីតយុទ្ធជនក្រីក្រនៅទូទាំងប្រទេស។

ក្នុងពិធីរំលឹកខួបលើកទី១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា ដើម្បីគោរពនូវវីរភាព និងគុណបំណាច់ដ៏ធំធេង របស់​អតីត​យុទ្ធជន ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ទើបមានការប្រារព្ធទិវាអតីតយុទ្ធជន​កម្ពុជា ២១មិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត អំពីអតីតយុទ្ធជន ។

ឯកឧត្តម បន្តថា ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម​អតីតយុទ្ធជនកម្ពុជា​ បានគិតគូរយ៉ាងខ្លាំង ​អំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជា ​ហើយទន្ទឹមនេះ ថ្នាក់​ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀត ​ក៏បានយកចិត្តទុកដាក់ថែរក្សា ​ដល់អតីតយុទ្ធជនផងដែរ ពិសេស​ទៅទៀតនោះ គឺការផ្តល់អទិភាពជូនសមាជិកសមាគមអតីតយុទ្ធជន ទទួលបាននូវការចាក់​វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ បានគ្រប់ៗគ្នា ​ក្នុងរយៈកាលកន្លងទៅនេះ ។

ឯកឧត្តម គន់ គីម ក៏បានលើកយកចំណុចសំខាន់មួយចំនួន នៃសារលិខិតរបស់សម្ដេចតេជោ ដែល​មានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥នេះ​ សម្ដេច​បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន សូម​បន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម​ និងសេចក្តីថ្លៃថ្នូរ ​ជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បី​បន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល ​និងប្រជាជនកម្ពុជាទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវកាលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន​ អតីតយុទ្ធជនគ្រប់រូប​ ចំពោះជាតិមាតុភូមិ ។

ជាមួយនេះ ឯកឧត្តម​ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវ​បន្តយកចិត្តទុកដាក់ដល់​អតីត​យុទ្ធជនដែលកំពុងរស់នៅតាមឃុំសង្កាត់ ​ដោយត្រូវបែងចែកភារកិច្ចគ្នាចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនង​ឱ្យកាន់តែជិតស្និទ្ធជាមួយបងប្អូនតាមគ្រួសារ ​តាមខ្នងផ្ទះនីមួយៗ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បាននាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក​ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់​លោកយាយ លោកតា បងប្អូន មីងមា ​និងសាច់ញាតិ​ទាំងអស់របស់អតីតយុទ្ធជន ដែល​សម្ដេចមានសេចក្តីនឹករឭកជាខ្លាំង​ និងសូមជូនពរឲ្យបងប្អូនអតីតយុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នា ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm