កសិករ សង្កាត់សំរោង កំពុងមមាញឹកប្រមូលផលបន្លែសុវត្ថិភាព ខណៈតម្លៃមានទីផ្សារល្អ

2022/06/18 09:59:28 pm        1.2 K

ឧត្ដរមានជ័យ៖ កសិករភូមិអូរឬក្សី សង្កាត់សំរោង ក្រុងសំរោង ឧត្ដរមានជ័យ ប្រកបរបរដាំដុះបន្លែសុវត្ថិភាព កំពុងមមាញឹកក្នុងការប្រមូលផល ដើម្បីតម្រូវការលើទីផ្សារ ខណៈតម្លៃបន្លែមានទីផ្សារល្អ។

កសិករឈ្មោះ ថុង ដែលប្រកបមុខរបរដាំដំណាំបន្លែ បានឲ្យដឹងថា ការដាំដំណាំបន្លែ គឺវាតម្រូវ​ឲ្យ​មានការធ្វើដីពូនរោង មើលថែដាក់ជីធម្មជាតិឲ្យបានទៀងទាត់ នឹងត្រូវ​មាន​ការពិនិត្យ​មើលបាញ់ថ្នាំ​សម្លាប់សត្វល្អិតនៅលើបន្លែឲ្យបានគ្រប់ពេល ​ដើម្បីឲ្យបន្លែមាន​សុខភាពរីក​លូតលាស់​បានល្អប្រកប​ដោយសុវត្ថិភាព មានគុណភាពល្អ សំរាប់អ្នកបរិភោគ។

កសិកររូបនេះ បានបន្តថា បន្លែខ្លះការរីកលូតលាស់មាន​រយៈពេលខ្លី​អាច​ប្រមូលផល​បាន​លឿន​ រីឯ​បន្លែខ្លះទៀត ​ការ​លូតលាស់​របស់​វា​មានរយៈពេល​យូរចាប់​ពីរខែទៅបីខែ ​ទើប​អាច​កាត់​បេះប្រមូល​ផលបាន ប៉ុន្តែការប្រមូលផលនេះដែរ នៅពេលបន្លែទាំងអស់នេះ​ដុះលូតលាស់ធំស្មើរៗគ្នា​ហើយ​នោះ គឺយើងអាចបេះកាត់យក​បានជា​បន្តបន្ទាប់​ ដើម្បីទាន់តម្រូវការផ្គត់ផ្គង់​លក់លើទីផ្សារ​បាន​ដោយស្រួលផងដែរ។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តឧត្តរមានជ័យ បាន​បញ្ជាក់ថា បច្ចុប្បន្ន​ ការដាំដំណាំរួមផ្សំរបស់បងប្អូន​ប្រជាកសិករ​ នៅតាមមូលដ្ឋាន​ជាលក្ខណៈបណ្តុំ​អាជីវកម្មរបស់ពួកគាត់ខាងមន្ទីរ ក៏ដូចអង្គការនានា បាន​យក​ចិត្តទុកដាក់ជួយផ្តល់នូវ​គ្រប់ពូជ​ក៏​ដូចជា​ស្បៃមុង​សុវត្ថិភាព​ នឹងផ្តល់​ការប្រឹក្សា​យោបល់​ពីវិធីសាស្រ្តផ្សេងៗ ក្នុងការ​ដាំដុះបន្លែធម្មជាតិ​ដល់ពួកគាត់ដើម្បីឲ្យការធ្វើកសិកម្មទទួលជោគជ័យផងដែរ។

លោក បន្តទៀតថា បច្ចុប្បន្ននេះ តម្លៃបន្លែនៅលើទីផ្សារហាក់បីដូចជាមានតម្លៃហក់​ឡើង​ខ្ពស់ជាង​មុន​នឹងមានតម្រូវការច្រើននៅលើទីផ្សារច្រើន​ ដោយសារតែមិនសូវ​មាន​ក្រុម​ឈ្មួញ​នាំ​បន្លែចូល​ពីក្រៅប្រទេសជិតខាងនោះឡើយ ធ្វើឲ្យកសិករយើងប្រកប​មុខ​របរ​ដាំ​បន្លែ​មាន​ជីវភាព​ធូរធារ​បាន​ប្រសើរច្រើន​ជាងមុន ៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm