ពិសារផ្លែឈើឥតគិតថ្លៃនៅកោះកុង ក្នុងឱកាសព្រះរាជពិធិបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ

2022/06/19 12:15:49 am        1.1 K

កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានរៀបចំកម្មវិធីពិសារផ្លែឈើឥតគិតថ្លៃ ដើម្បីអបអរសាទរក្នុងឱកាសថ្ងៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងលើកកម្ពស់ផលិតផលកម្មរបស់ប្រជាកសិករនៅក្នុងខេត្ត។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានគូសបញ្ជាក់នៅរសៀលថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២២ នេះជាលើកដំបូងហើយដែលរដ្ឋបាលខេត្តបានបង្កើតឱ្យមានកម្មវិធីពិសារផ្លែទុរេ សាវម៉ៅ និងមង្ឃុតដោយឥតគិតថ្លៃពីប្រជាពលរដ្ឋ ក្នុងគោលបំណងចម្បងចំនួន២ គឺទី១ អបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជវមាតជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រាប់៨៦យាងចូល៨៧ព្រះវស្សា។

លោកជំទាវអភិបាលខេត្តកោះកុង បន្ថែមថា គោលបំណងទី២ គឺដើម្បីជួួយលើកកម្ពស់ផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋក្នុងខេត្តដែលអាចរកទីផ្សារប្រាក់ចំណូលបានច្រើនពីការធ្វើរបរមុខកសិកម្ម ខណៈខេត្តមួយនេះមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ឧស្សហកម្ម និងទេសចរណ៍។

បើតាមលោកជំទាវ កម្មវិធីពិសារផ្លែឈើលើក២ រដ្ឋបាលខេត្តកោះកុងរៀបចំឱ្យបានល្អប្រសើរជាងនេះទៀត ដោយសារតែឃើញថា ពលរដ្ឋមានការចូលរួម និងគាំទ្រយ៉ាងច្រើនកុះករមិននឹកស្មានដល់ដូចពេលនេះ។ 

គួរជម្រាបថា ក្រោយលោកជំទាវអភិបាលខេត្តទទួលបានព័ត៌មានកង្វះទីផ្សារបញ្ជាទិញទុរេ សាវម៉ោង និងមង្ឃុតរបស់កសិករ សាធារណជនសង្កេតឃើញថា លោកជំទាវបានចាត់មន្ទីរជំនាញពាក់ព័ន្ធចុះស្រង់ស្ថិតិចំនួនកសិករ ទិន្នផលដែលនឹងត្រូវប្រមូលបាន ព្រមទាំងទំហំផ្ទៃដីធ្វើកសិកម្ម ដោយធ្វើយ៉ាងណាជួួយស្វែងរកទីផ្សារលក់ចេញទិន្នផលទាំងបានទាន់ពេលវេលា ចៀសវាងការលក់មិនចេញ ហើយខាតបង់ទុនធ្វើកសិកម្មរបស់ពលរដ្ឋ។

រីឯប្រជាពលរដ្ឋ និងយុវជនរស់នៅក្នុងក្រុងខេមរភូមិន្ទ ដែលមកចូលរួម និងចង់សាកតេស្តរសជាតិផ្លែឈើដែលតាំងបង្ហាញនៅមុខផ្សារកោះកុងថ្មី យល់ថា នេះយន្តការល្អណាស់ដែលសម្រាប់ផ្តល់ភាពទាក់ទាញ និងជួយរកទីផ្សារលក់ទិន្នផលរបស់ប្រជាកសិករទៀតផង។ 

តំណាងពលរដ្ឋក៏សូមអរគុណដល់រដ្ឋបាលខេត្តកោះកុង ពិសេសលោកជំទាវអភិបាលខេត្ត បានផ្តួមផ្តើមបង្កើតកម្មវិធីនេះឡើង។ ពួកគាត់ជឿជាក់ថា នៅឆ្នាំក្រោយៗនឹងមានកម្មវិធីបែបនេះទៀត សម្រាប់គាំទ្រលើកស្ទុយវិស័យកសិកម្មនៅក្នុងស្រុក ព្រោះទិន្នផលរបស់ពលរដ្ឋខេត្តកោះកុងមានគុណភាពល្អ ឆ្ងាញ់ មិនចាញ់ផលិតផលក្រៅប្រទេសនោះទេ៕អត្ថបទ ៖ មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        173
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm