សហជីពជាតិកម្ពុជាសំណូមពររាជរដ្ឋាភិបាល បន្តរក្សា និងគាំទ្រដល់សហជីព​ជាដៃគូរ​ដែលមិនអាចខ្វះបាន

2022/06/19 07:48:12 pm        922

ព្រះសីហនុ៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានសំណូមពរដល់រាជរដ្ឋាភិបាល បន្តរក្សា និងគាំទ្រដល់សហជីពជាតិកម្ពុជា ដែលជាដៃគូរមិនអាចខ្វះបាន ហើយក៏បានប្តេជ្ញាថា​នឹងខិតខំអនុវត្តនូវអនុសាសន៍ទាំង ១០ចំណុច​របស់​សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល​ដែល​បាន​សម្រេច គិតគូជាប្រយោជន៍ដល់កម្មករ និយោជិត។

ការលើកឡើងជាសំណូមពរ និងការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជានេះ ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ពេលដែលក្រុមប្រឹក្សាសហជីពជាតិបានប្រារព្ធខួប ១០ឆ្នាំ​របស់​ខ្លួន​នៅ​ខេត្តព្រះសីហនុ កាល​ពី​រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ និង​ជាតំណាងរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមជាមួយ​នឹង​​វត្តមានចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ភ្ញៀវ​កិត្តិយស និង​ក្រុម​ប្រឹក្សា​សហជីព​ជាតិកម្ពុជា។

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) មានរចនាសម្ព័ន្ធច្បាស់លាស់ គឺទាំងសកម្មភាពការងារ របបប្រជុំបានទៀងទាត់ នៅថ្ងៃទី២២ នៅពេលមានករណីចាំបាច់ត្រូវលើក ឬ ក៏បន្ថយ សំខាន់ គឺ​សមាជិកគណៈអចិន្ត្រៃយ៍ម្នាក់ៗទទួលខុសត្រូវតួនាទីរបស់ខ្លួន។ សហជីពបានចូលរួម​គ្រប់​កម្ម​វិធី​របស់​ក្រសួងដូចជា ការចូលរួមក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដោះស្រាយ​រៀងរាល់​ឆ្នាំ​ទោះ​បី​មិន​បានតាមតម្រូវការ របស់កម្មករនិយោជិត ដោយបូករួម​នឹង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​នានា កម្មករនិយោជិតម្នាក់ៗអាចទទួល ប្រាក់ឈ្នួលពី២០៩ដុល្លារ ដល់២២០ដុល្លារអាមេរិក ១នាក់​ក្នុង​១ខែ។

ក្រុមប្រឹក្សា​សហជីពជាតិកម្ពុជា (CCNU) បានយកចិត្តទុកដាក់ដល់កម្មករដែលកំពុងធ្វើការនៅ តាមរោងចក្រ សហគ្រាសនានាលើមូលដ្ឋាន ការអប់រំ និងជំរុញការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពី សហជីព អនុវត្តឲ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ជីវភាព ប្រសិទ្ធិភាព និងសុវត្ថិភាព​របស់​បងប្អូន ព្រមទាំងធានាផលប្រយោជន៍របស់និយោជកផង។ សហជីពបាន​ប្រកាន់​ខ្ជាប់​គោលការណ៍​តស៊ូជម្នះរាល់ បាតុភាពអនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្តីពី​ការងារ​ពីសំណាក់​និយោជក​ដែលធ្វើឲ្យប៉ះពាល់សិទ្ធិ និង ផលប្រយោជន៍ របស់កម្មករ ពលករ ដូចជា ការកេងបន្លំ​កម្លាំ​ង​កម្មករ ការបង្ខំប្រើប្រាស់កម្លាំងពលកម្ម ហួសកំណត់ ការមិនគិតគូរសុខភាព សុវត្តិភាព​ជា​ដើម​។ ទន្ទឹមនេះក៏បានអប់រំកម្មករឲ្យមានមូលដ្ឋានត្រិះរិះ ពិចារណាឲ្យបានត្រឹមត្រូវ មិនជឿ​តាម​ពាក្យ​ញុះញង់ផ្សេងៗ ហើយត្រូវចេះវាយបកទាន់សភាពការណ៍ដែល ប៉ះពាល់ដល់រាជរដ្ឋាភិបាល ក៏ដូចជា​គណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្នកម្លាំងកម្មករកម្ពុជា មានការរីក ចម្រើនធំធាត់​ឆាប់​រហ័ស​ទាំងបរិមាណ និងគុណភាព ដែលកំពុងតែរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច​ជាតិ។

ទោះជាយ៉ាងណាក៏ដោយក្រុមប្រឹក្សាសហជីពជាតិក៏បានសំណូមពរ សូម រាជរដ្ឋាភិបាល បន្តរក្សា និងគាំទ្រដល់សហជីពផងដែលជាដៃគូរមិនអាចខ្វះបាន។ សូមអំពាវនាវដល់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ និយោជក សហជីព និង អង្គការសង្គមស៊ីវិលនានា នាំគ្នាអនុវត្ត​វិធានការ​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកាន់ភ្ជាប់ឲ្យបានម៉ឹងម៉ាត់ ៣ កុំ និង ៣ ការពារ។

ជាទិសដៅក្រុមប្រឹក្សានឹងប្ដូរឈ្មោះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ទៅជា អគ្គ​សម្ព័ន្ធស​ហភាពសហជីពកម្ពុជា(CGCU)វិញ។ យកចិត្តទុក​ដាក់​ពង្រឹងពង្រីកក្រុមប្រឹក្សាភិបាល​សហជី​ព​ឲ្យបានច្រើនជាងមុន។ លើកកម្ពស់កិច្ចសន្ទនាសង្គម និងទំនាក់​ទំនង​វិជ្ជា​ជីវៈ​នៅកន្លែងការងារ ចៀសវាងជម្លោះនៅមូលដ្ឋាន។

បន្ត​សហការណ៍​ការងារជាមួយសហជីពនៅក្នុងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។ បំផុស​សមាជិក​​ចុះជួយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ឲ្យ បាន​សម្រេច​ជោគជ័យ ដូចបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។ បន្ត​ចូល​រួមប្រយុទ្ធប្រឆាំងជំងឺអេដស៍ និង​គ្រឿងញៀន។

ជាងនេះទៀត ក្រុមប្រឹក្សានឹងអនុវត្តបន្តនូវគន្លឹះសំខាន់ៗទាំង១០ចំណុច របស់ សម្តេចតេជោ នាយករដ្ឋមន្តី ដូចជាបន្តពង្រឹងការអនុវត្តច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងជំរុញឲ្យ​គ្រប់​រោង​ចក្រ​ទាំងអស់ អនុវត្តការបើកប្រាក់ឈ្នួល និងបើក ២ ដង ក្នុងមួយខែ​។ បន្ត​ពង្រឹង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គមផ្នែកថែទាំសុខភាព ដែលធានាគ្រប់កម្មករ និយោជិតបាន​ទទួលកា​រ​ពិនិត្យ​ព្យាបា​លជំងឺ​ដោយមិនបង់ប្រាក់ជាដើម៕អត្ថបទ៖ មុត សុត

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        87
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm