ក្រសួងអប់រំ ប្រកាសលទ្ធផលជ័យលាភីសិស្សពូកែទូទាំងប្រទេស សម្រាប់បេក្ខជនសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២

2022/06/19 08:10:43 pm        904

សៀមរាប៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ បាន​ប្រកាស​លទ្ធផល​ប្រឡង​​សិស្សពូកែទូទាំងប្រទេស សម្រាប់បេក្ខជនសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ បន្ទាប់​បាន​បើក​ការប្រឡងអស់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះ ។ ការប្រកាសលទ្ធផលនេះ ធ្វើឡើងនៅវិទ្យាល័យ១០មករា១៩៧៩ នាខេត្ដសៀមរាប ។

ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ការ​ប្រឡង​ជ្រើស​រើស​សិស្សពូកែទូទាំងប្រទេសនេះ គឺជាការប្រគួតដ៍ត្រឹមត្រូវបំផុត ដោយមាន​បេក្ខជន​ប្រឡង​ជាប់​ជ័យលាភីចំនួន ៦០នាក់ ក្នុងនោះមានចំណាត់ពីថ្នាក់លេខ១ដល់លេខ១០ សម្រាប់​ថ្នាក់​ទី១២ និងពីលេខ១ដល់លេខ១០ សម្រាប់ថ្នាក់ទី៩ លើវិញ្ញាសារមុខវិជ្ជាអក្សសិល្ប៍ រូបវិទ្យា និង​គណិតវិទ្យា។​ ឯកឧត្ដម​បាន​កោត​សរសើរ​ដល់​បេក្ខជន​ដែល​បាន​ខិតខំ​យក​ចិត្ដ​ទុក​ដាក់​ព្យាយាម​សិក្សារៀនសូត្ររហូតទទួលបានជ័យលាភីសិស្សពូកែទូទាំងប្រទេស ។ ឯកឧត្ដម​បាន​បញ្ជាក់​ថា បើទោះបីក្លាយខ្លួនជាសិស្សពូកែហើយក្ដី ​ក្មួយៗ​ដែល​ជាប់​ជាជ័យ​លាភី​សិស្ស​ពូកែ​ទូទាំង​ប្រទេស​មិនត្រូវភ្លេចខ្លួននោះទេ ត្រូវខិតខំសិក្សាឈ្វេងយល់រៀន​​សូត្រ​បន្ថែម​ទៀត​ទើប​សម្រេច​បាន​នូវជោគជ័យក្នុងជីវិត។

ទន្ទឹមគ្នានេះ ចំពោះសិស្សដែលបានមកប្រឡងហើយមិនជាប់ជាជ័យលាភី ក៏មិន​ត្រូវ​បាក់​ទឹក​ចិត្ត​នោះ​ដែរ ព្រោះថា ការប្រឡង​នេះមិនមែនជាការកំណត់អ្នកណាជាអ្នកជោគជ័យ អ្នក​ណា​បរាជ័យ​នោះ​ដែរ​។ ឯកឧត្ដម ក៏បានក្រើនរំឭកដល់សិស្សានុសិស្សទាំងអស់ ត្រូវ​បន្ថែម​នូវ​ការ​ខិតខំ​រៀន​សូត្រ​របស់​ខ្លួនបន្តទៀត ហើយកំណត់​គោល​ដៅ​ជីវិត​ក្នុង​ការ​ចាប់​យក​ចំណេះជំ​នាញ​ឲ្យ​ច្បាស់​លាស់ ដើម្បីងាយស្រួលក្នុងពេលដែលបញ្ចប់ការសិក្សានៅសាលាចំណេះទូទៅ យើងអាច​ស្វែង​រក​សាលា​បណ្តុះបណ្តាលនៅឧត្តមសិក្សាត្រូវតាមក្តីស្រមៃរបស់យើង។

បេក្ខជន​ជាប់ជ័យលាភី បានសម្ដែងការសប្បាយចិត្ដ ក្រោយពី​ទទួល​បាន​ជោគជ័យ​លើ​ការប្រឡងនេះ ។ បេក្ខជនជ័យលាភីបន្ដថា ការប្រលងសិស្សពូកែនេះមានការលំបាកខ្លះៗ ប៉ុន្ដែពួក​គាត់​អាចធ្វើបានដូចការរំពឹងទុក ដោយការប្រឡងនេះ មាន​ភាព​សុក្រិត្យ​ និង​យុត្ដិធម៌​ត្រឹម​ត្រូវ​ក្នុង​រយៈ​ពេល ៣ថ្ងៃកន្លងមកនេះ។

យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការរៀបចំការប្រឡងនេះ បង្ហាញថា សម្រាប់​លទ្ធផល​ប្រឡង​សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នាពេលនេះ មានបេក្ខជន បេក្ខនារីចំនួន ៦០នាក់ ដែលទទួលបានជ័យលាភី។ ក្នុងនោះសម្រាបថ្នាក់ទី៩ ចំនួន ៣០នាក់ រួមមាន៖ ភ្នំពេញ ៧នាក់, សៀមរាប ៤នាក់, ព្រៃវែង ៦នាក់, កណ្ដាល ៤នាក់, កំពត ៣នាក់, កំពង់ចាម ២នាក់, កំពង់ឆ្នាំង ២នាក់ បន្ទាយមានជ័យ ១នាក់, ត្បូងឃ្មុំ ១នាក់ ដោយឡែកថ្នាក់ទី១២ ចំនួន ៣០នាក់ រួមមាន៖ ភ្នំពេញ ៥នាក់, ព្រៃវែង ៥នាក់, កំពង់ចាម ៤នាក់, តាកែវ ៤នាក់, សៀមរាប ៣នាក់, កំពង់ឆ្នាំង ៣នាក់, កណ្ដាល់ ២នាក់, កំពង់ ២នាក់, ពោធិ៍សាត់ ១នាក់ និង បន្ទាយមានជ័យ ១នាក់។

សិស្សកម្រិតថ្នាក់ទី៩ ជ័យលាភីផ្នែកអក្សរសិល្បិ៍ខ្មែរ មានចំនួន ១០នាក់ ផ្នែករូបវិទ្យា ១០នាក់ និង ផ្នែកគណិតវិទ្យា១០នាក់ និងសិស្សកម្រិតថ្នាក់ទី១២ ជ័យលាភីផ្នែកអក្សរសិល្ប៍ខ្មែរចំនួន ១០នាក់ ផ្នែករូបវិទ្យា ១០នាក់ និងផ្នែកគណិតវិទ្យា ១០នាក់។សូមបញ្ជាក់ថា មុខវិជ្ជាដែល​បាន​ប្រឡងរួមមាន អក្សសិល្ប៍ រូបវិទ្យា និងគណិតវិទ្យា ដែល​បេក្ខជន​ដែល​មក​ចូលរួម​ប្រឡងនៅពេលនេះ មានចំនួន ៤៨០នាក់ មកពី២៩៤សាលា លើចំនួន​គ្រឹះ​ស្ថាន​មធ្យម​សិក្សា​សរុប ១៨១២នៅទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm