កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ១០លានរៀល និងគ្រឿងឧបភោគបរិភោគ ដល់គ្រួសារស្ត្រីក្រខ្សត់ នៅខេត្តត្បូងឃ្មុំ

2022/06/19 02:08:18 pm        552

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ១០លានរៀល និងគ្រឿងឧបភោគ​បរិភោគ និង​សម្ភារប្រើប្រាស់មួយចំនួនទៀត ដល់គ្រួសារស្ត្រីក្រខ្សត់ ដែលខិតខំ​តស៊ូ​រែក​ពុន​បន្ទុក​គ្រួសារ​ទាំងស្រុង បន្ទាប់ពីប្ដីធ្លាក់ខ្លួនពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រស់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។  

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទ​ក្រហម​កម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រីឈ្មោះ ញេន ស្រីល័ក្ខ អាយុ២៨ឆ្នាំ ដែលជាស្ត្រីមួយរូបបានខិតខំតស៊ូ ជំនះការលំបាក ប្រឹងប្រែងរែកពុន​បន្ទុក​គ្រួសារ​ទាំងស្រុង ដើម្បីចិញ្ចឹមថែទាំប្តីដែលធ្លាក់ខ្លួនពិការមួយកំណាត់ខ្លួន ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍កាលពីឆ្នាំ២០១៩ កន្លងទៅ និងមានកូនតូចអាយុ ៣ឆ្នាំ រួម​ជាមួយ​ឪពុក​ចាស់​រស់​នៅ​ភូមិ​ច្រវ៉ាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។  

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរងទី២ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការ​កោត​សរសើរ​ចំពោះ​ក្មួយស្រី ញេន ស្រីល័ក្ខ ដែលមានការតស៊ូ ជំនះរាល់ការលំបាកដើម្បីជីវភាពគ្រួសារ និងមិន​បោះបង់​ប្តីពិការ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បា​ន​ពាំនាំ​នូវ​ការលើកទឹកចិត្តពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះក្មួយស្រី និងក្រុមគ្រួសារ សូមកុំ​អស់​សង្ឃឹម ត្រូវបន្តខិតខំតស៊ូជំនះឧបសគ្គនានា ដើម្បីអនាគតក្រុមគ្រួសារ និងកូនស្រីរបស់ខ្លួន ហើយ​សង្ឃឹមថាថវិកាដែលបានផ្តល់ជូននាពេលនេះ ក្មួយស្រីនឹងអាចយកទៅប្រកបមុខរបរ ដើម្បីលើក​ស្ទួយជីវភាពគ្រួសារ និងមិនលំបាកទៅធ្វើការងារឆ្ងាយដូចមុនទៀតឡើយ។ 

ជាការឆ្លើយតបអ្នកស្រី ញេន ស្រីល័ក្ខ និងក្រុមគ្រួសារ បានថ្លែងអំណរគុណទាំងចិត្តក្តុកក្តួលថា «កូនចៅពិតជារំភើបរីករាយដោយមិននឹកស្មានដល់ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់​សម្ដេច​កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ បានជួយ​សង្គ្រោះ​ដល់​គ្រួសារ​របស់​គាត់ ដែលកំពុងជួបទុក្ខលំបាកយ៉ាងខ្លាំងនេះ អ្នកស្រីនិងស្វាមីពិការ ពិតជា​ត្រេក​អរ​ខ្លាំង​ណាស់​រកអ្វីប្រៀបផ្ទឹមពុំស្មើ»។  

សូមជម្រាបថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនគ្រួសាររួមមាន ៖ អង្ករ ១០០គីឡូក្រាម, រទេះរុញមួយ, មី២កេស, ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២យួរ, ទឹកសុទ្ធ ២កេស, ឃីត២កញ្ចប់ (សារុង ក្រមា មុង ភួយ) និងថវិកាចំនួន១០លានរៀល។ ក្នុងឱកាសនោះដែរ បន្ទាប់ពីផ្តល់​អំណោយ​មនុស្ស​ធម៌ ដល់គ្រួសារខាងលើនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ក៏​បាន​បន្ត​ចុះ​ទៅសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនឧបត្ថម្ភដល់អ្នកចិញ្ចឹមបីបាច់ថែរក្សាទារក ដែ​លត្រូវម្តាយស្លាប់ចោលក្រោយសម្រាលរួច ហើយឪពុកបានបោះបង់ចោលថែមទៀតផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី«វិធីសាស្រ្តនៃគិតពិចារណាតាមបែបវិចារវិទ្យា»ផ្នែកទី១
2025/02/11 09:31:25 pm        1
ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីនមានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា
2025/02/11 08:59:44 pm        1
រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍធនមនុស្សជាអាទិភាពទី១ សំដៅចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច
2025/02/11 08:26:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី«វិធីសាស្រ្តនៃគិតពិចារណាតាមបែបវិចារវិទ្យា»ផ្នែកទី១

2025/02/11 09:31:25 pm
​ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីនមានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា
2025/02/11 08:59:44 pm
​រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍធនមនុស្សជាអាទិភាពទី១ សំដៅចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច
2025/02/11 08:26:55 pm
​វិមានក្រឹមឡាំង៖ មិនមានអ្វីត្រូវរាយការណ៍ថ្មី អំពីការពិភាក្សាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងអ៊ុយក្រែន
2025/02/11 07:56:07 pm
​ហ្សកដានីច្រានចោលសំពាធទទួលយកពលរដ្ឋហ្កាហ្សា ក្រោយលោក Trumpដាក់ឱសានវាទសម្រាប់ការដោះលែងចំណាប់ថ្នូរ
2025/02/11 07:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/11 04:27:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/06 12:56:46 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/09 06:41:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/09 11:10:01 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/06 11:47:34 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am