ក្រសួងបរិស្ថាន បើកយុទ្ធនាការហែរក្បួនតាមទីសាធារណៈ ក្រោមប្រធានបទ​អន្ទាក់សូន្យ​នៅខេត្តក្រចេះ

2022/06/20 12:32:28 am        896

ខេត្តក្រចេះបានបើកយុទ្ធនាការអន្ទាក់សូន្យ ដែលរៀបចំឡើង ដោយក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង អង្គការ WWF អង្គការ WCS អង្គការ WEA អង្គការ NatureLife និងអង្គការ RECOFTC ដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ ប្រភេទ​នៅ​ក្នុង​តំបន់ការពារធម្មជាតិកម្ពុជា ដើម្បីអភិរក្សសត្វព្រៃអោយនៅគង់វង្ស និងការពារអោយ​សត្វព្រៃ​នៅកម្ពុជា មានចំនួនសម្បូរឡើងវិញ ។

អន្ទាក់ដែលប្រមូលបាននៅក្នុងតំបន់ការពារដែលអង្គការអភិរក្សបានជួយគាំទ្រ មានចំនួន ប្រហែល២០០០ ទៅ២៥០០អន្ទាក់ក្នុងមួយឆ្នាំៗ ដែលអន្ទាក់ទាំងនោះមានដូចជា អន្ទាក់​ខ្សែកាប និងអន្ទាក់ខ្សែនីឡុង សម្រាប់ចាប់សត្វទាំងតូចទាំងធំ ។ មានសត្វព្រៃ​មួយ​ចំនួន​ត្រូវ​បាន​ប្រទះ​ឃើញ​ជាប់អន្ទាក់ និងមួយចំនួនទៀតក៏ត្រូវបានរឹបអូសពី អ្នកប្រម៉ាញ់ អន្ទាក់​គឺ​ជា​ឃាតករ​សម្ងាត់​ដែល​បាន និងកំពុង សម្លាប់សត្វព្រៃយើង ជារៀងរាល់ថ្ងៃ ។ ដែល​នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹ​ង​ពី​តំណាង​អង្គការអភិរក្សអន្តរជាតិ ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សព្វថ្ងៃអន្ទាក់​បាន​កំពុង​គំរាម​កំហែង ជីវិតសត្វស្ទើរគ្រប់ប្រភេទ នៅក្នុងតំបន់ការពារ រួមមានទាំងបក្សី សត្វជើងពីរ ជើងបួន ដូចជាពពួកជើងចំពាមជាដើម វាជាការចាំបាច់ ត្រូវរៀបចំនូវវិធានការពហុវិស័យ ដែលនឹង​អាច​ជាចលករជំរុញការផ្លាស់ប្តូរ ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរ​សត្វ​ព្រៃ​ខុសច្បាប់ នៅទូទាំងប្រទេសកម្ពុជា ។ វិបត្តិអន្ទាក់ បាននាំឱ្យសត្វភាគច្រើនត្រូវងាប់នៅនឹងកន្លែង ដោយសា​រ​គ្មានចំណី ខ្សោះជាតិទឹក និងសុខភាពខ្សោយជាដើម ។ បើទោះបីសត្វទាំងនោះ មានសំណាង​រួចខ្លួនក្រោយជាប់អន្ទាក់ក៏ដោយ ប៉ុន្តែរបួសដែលបង្កដោយអន្ទាក់នោះ អាចធ្វើឱ្យសត្វ​ទាំង​នោះត្រូវពិការ ឬរបួសរ៉ាំរ៉ៃ រហូតត្រូវបាត់បង់ជីវិតវិញក៏មាន។ ហេតុនេះ​ហើយ​ទើប​អន្ទាក់​បានក្លាយជាឃាតកលាក់មុខនៅតាមព្រៃ រង់ចាំសម្លាប់សត្វតូច-ធំ មិនរើសមុខ ហើយវាក៏បានក្លាយជាក្តីបារម្ភសម្រាប់អ្នកការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា និងក្នុងពិភពលោកដែរ ។

ឯកឧត្តម នេត្រ ភក្ត្រា បន្តថា ការបញ្ចប់វិបត្តិអន្ទាក់ និងជួញដូរសត្វព្រៃខុសច្បាប់ ត្រូវ​តែ​ផ្តើម​ចេញ​ពី​សកម្មភាពនៃការចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការ​អនុវត្ត​ច្បាប់​អោយ​បាន​តឹងរឹង​ពី​អាជ្ញាធរ​មូលដ្ឋាន ដោយរាប់ចាប់ពីប្រជាពលរដ្ឋក្នុងភូមិ ដល់អ្នកផ្តល់សេវាដឹកជញ្ជូន អ្នកលក់ដូរ ម្ហូប​អាហារ នៅទីផ្សារក្នុងក្រុង និងទីប្រជុំជន រហូតដល់ម្ចាស់ ភោជនីយដ្ឋាន និងអតិថិជន ការ​ចូល​រួម​របស់ប្រជាពលរដ្ឋសហគមន៍ គឺដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សុវត្ថិភាព ដល់ការ​រស់​រាន​នៃ​សត្វ​ព្រៃ​គ្រប់ប្រភេទ ក្នុងទីជម្រកព្រៃធម្មជាតិ និងក្នុងការចូលរួមបញ្ឈប់ការប្រើប្រាស់ និងការ​ដាក់​អន្ទាក់ ក្នុងដែនជម្រកធម្មជាតិសម្រាប់សត្វព្រៃ ។ ក្រសួងបរិស្ថាន អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ឱ្យ​បញ្ឈប់ការទទួលទាន សាច់សត្វព្រៃ ឬ ជាវផលិតផលពីសត្វព្រៃដទៃទៀតជាដាច់ខាត ។

យុទ្ធនាការ​នេះ គឺជាប្រធានបទមួយឆ្លុះបញ្ចាំងទៅនឹងការអប់រំផ្សព្វផ្សាយ ជំរុញការចូលរួម​ថែ​រក្សា​ស្រឡាញ់​រាល់ធនធានធម្មជាតិ ដែលជាសម្បត្តិដ៏មានសក្តានុពល ក៏ដូចជាការ​បំផុស​ចលនា​នៃ​ការ​ចូល​រួម​គោរពច្បាប់ និងអនុវត្តវិធានការ ច្បាប់ ដើម្បី​ធានា​ការ​គ្រប់គ្រង​ថែ​រក្សា​ការពារ​ធន​ធាន​ទាំង​នោះ ឱ្យបានគង់វង្សស្ថិតស្ថេរតរៀងទៅ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm