ជឺ​ជី​តស៊ូ​កម្ពុជា​បញ្ចប់​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​ពិភពលោក​នៅ​ថៃ​ដោយ​ឈ្នះ​មេដាយ​សំរឹទ្ធ ១

2022/06/20 09:32:48 am        541

​ជឺ​ជី​តស៊ូ​៖ កីឡាករ​-​កីឡាការិនី​ជឺ​ជី​តស៊ូ​កម្ពុជា ៣​រូបដែល​ត្រូវបាន​សហព័ន្ធ​បញ្ជូនទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ Ju-Jitsu Grand Prix Thailand Open 2022 ​នៅ​ប្រទេស​ថៃ ដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​ពិភពលោក ​(World Ranking) បានបញ្ចប់​បេសកកម្ម​របស់ខ្លួនដោយ​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿង​ប៉ុណ្ណោះ។​

​តាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជាបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​នេះមាន​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៣០៤​នាក់មកពី ១៨​ប្រទេស ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាករ​-​កីឡាការិនី​កម្ពុជា ៣​រូប​ដែរគឺ​កីឡាករ សៅ សុភា​រ៉ា​, ថន អេ​ន​ដ្រូ និង​កីឡាការិនី ម៉ាប់ សុខ​ហួយ។​ ​ជា​លទ្ធផល​ការប្រកួតសម្រាប់​កីឡាករ សៅ សុភា​រ៉ា ដែល​ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ​មាន​ហ្គី (GI) ​ទម្ងន់​ក្រោម ៦០​គីឡូក្រាមមាន​កីឡាករ​ចំនួន ៦​រូប​ចូលរួម។ ក្នុង​វគ្គ​សន្សំ​ពិន្ទុ កីឡាករ​កម្ពុជា​រូបនេះបាន​ឈរ​លេខ​២ ក្នុង​ពូ​ល មុន​ឡើងទៅ​ប៉ះ​កីឡាករ​ថៃនៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​បាន​ចាញ់​ម្ចាស់ផ្ទះ​ថៃក្នុង​លទ្ធផល ២-០​ពិន្ទុនាំ​ឲ្យ សុភា​រ៉ា ទទួលបាន​មេដាយ​សំរឹទ្ធ​ស្ទួន។​ ​ចំណែក​កីឡាករ ថន អេ​ន​ដ្រូ ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ​មាន​ហ្គី (GI) ​ទម្ងន់​ក្រោម ៦២​គីឡូក្រាមមាន​កីឡាករ​ចូលរួម ១៥​នាក់មកពី ១២​ប្រទេស។ សម្រាប់​វគ្គ​សន្សំ​ពិន្ទុ អេ​ន​ដ្រូ ឈរ​លេខ​០៥ ក្នុង​ពូ​ល ហើយ​បាន​ឡើង​ប៉ះ​កីឡាករ​សិង្ហ​បុរីនៅ​វគ្គ ១៦​នាក់​ចុងក្រោយ តែ​រូបគេ​មិនអាច​ឡើង​វគ្គ​បន្ដ​បានឡើយក្រោយ​ចាញ់​កីឡាករ​សិង្ហ​បុរីដោយ​លទ្ធផល ៦-០​ពិន្ទុ។​

​រីឯ​កីឡាការិនី ម៉ាប់ សុខ​ហួយ ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេមដែល​ប្រកួត​វិញ្ញាសា​ជឺ​ជី​តស៊ូ​មាន​ហ្គី (GI) ​ទម្ងន់​ក្រោម ៥២គីឡូក្រាម មាន​កីឡាការិនី​ចូលរួម ១១​នាក់​មកពី ៨​ប្រទេស​។ ក្នុង​វគ្គ​សន្សំ​ពិន្ទុ សុខ​ហួយ បាន​ឈរ​លេខ​៤ ក្នុង​ពូ​ល ហើយ​បាន​ឡើង​ជួប​កីឡាការិនី​ហ្វីលីពីនក្នុង​វគ្គ ៨​នាក់​ចុងក្រោយដោយ​ប្រកួត​ស្មើ​ពិន្ទុ​គ្នា ០-០ តែ​សោកស្ដាយកីឡាការិនី​កម្ពុជា​រូបនេះបាន​របូត​ឱកាស​ឡើង​វគ្គ​បន្ដ ព្រោះ​ចាញ់​ប្រៀប​ Advantage ​របស់​កីឡាការិនី​ហ្វីលីពីន។​ ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះរៀបចំឡើង​ក្នុង​គោលបំណង​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ ពិសេស​កីឡាករ​-​កីឡាការិនីដែល​ពុំទាន់​មាន​ចំណាត់ថ្នាក់​ពិភពលោកបាន​ចូលរួម​ប្រកួតប្រជែង ខណៈ​ក្រោយ​ចប់​ការប្រកួតគណៈ​កម្មការ​រៀបចំ​នឹងធ្វើ​ការវិនិច្ឆ័យ​ទៅតាម​សមត្ថភាព និង​គុណ​ផល​របស់​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

ក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ ជើងឯកថ្នាក់ជាតិ​កីឡា​លើក​ទម្ងន់​ឆ្នាំ​២០២៥
2026/02/13 03:52:53 pm        1
ព្រះខ័នរាជស្វាយរៀង បន្ដឈ្នះបាត់ដំបង ១២-១ ឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/02/12 04:10:39 pm        1
ពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
2026/02/12 03:54:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-អង្គការ OECD បន្តពង្រឹងកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ និងអនុលោមភាពច្បាប់

2026/02/14 08:30:13 am
​សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះសាររបស់ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/02/14 07:39:09 am
​ការបញ្ចុះសពទ្រង់ទ្រាយធំនៅហ្កាហ្សាសម្រាប់ជនប៉ាឡេស្ទីនគ្មានអត្តសញ្ញាណដែលត្រូវបានប្រគល់ជូនដោយអ៊ីស្រាអែល
2026/02/13 08:36:55 pm
​តុលាការ សម្រេចថា បម្រាមរបស់អង់គ្លេស លើក្រុមគាំទ្រប៉ាឡេស្ទីន គឺខុសច្បាប់
2026/02/13 08:36:08 pm
​តំបន់ភាគខាងត្បូងរបស់អ៊ីតាលី រងការវាយប្រហារដោយអាកាសធាតុអាក្រក់ ខណៈទន្លេ ២ ហូរប្រៀបច្រាំង
2026/02/13 08:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/13 06:01:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/12 02:53:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/10 04:42:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/13 11:47:12 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am