ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ចាប់ផ្ដើម​ការប្រកួត​វគ្គ​ជម្រុះ​ថ្នាក់ជាតិ​ស្អែក​នេះ

2022/06/20 04:53:57 pm        718

​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ នឹង​ចាប់ផ្ដើម​ការប្រកួត​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ឬ​ដំណាក់កាល​ទី​២ នា​ថ្ងៃទី​២១ ខែមិថុនា​ស្អែក​នេះហើយដោយមាន​បេក្ខភាព​ប្រកួតប្រជែង ១៤​ក្រុមដើម្បី​ចម្រាញ់​រក​ក្រុម​ខ្លាំងៗ​ឡើងទៅ​ប្រកួត​ដំណាក់កាល​ទី​៣ ឬ​ការប្រកួត​ថ្នាក់ជាតិនាពេលខាងមុខ។​

​សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ​ថ្នាក់ជាតិ​ស្អែក​នេះ រួមមាន​ក្រុម​កំពត​អេ​ហ្វ​ស៊ីបើកទ្វារ​ផ្ទះ​ទទួល​ព្រៃវែង​អេ​ហ្វ​ស៊ី ខណៈ​ក្រុម​ឬ​ទ្ធី​សែនជួប​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីនៅ​ទីលាន​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និង​ខេត្តឧត្ដរមានជ័យ​​ជួប​ក្រុម​ ISI ​ដង្កោ​សែន​ជ័យនៅ​ទីលាន​វិទ្យាល័យតេ​ជោ​សែន សំរោង នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា។​ ​ចំណែក​នៅ​ថ្ងៃ​បន្ទាប់ពោលគឺ​នៅ​ថ្ងៃទី​២២ ខែមិថុនាក៏មាន​ការប្រកួត ៣​គូ​ដែររួមមាន​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីជួប​ក្រុម​អាស៊ី​អឺរ៉ុប នៅ​ទីលាន​វិទ្យាល័យ​បឹងត្របែក។ ក្លិប​សៀមរាប​អេ​ហ្វ​ស៊ីជួប​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ខេត្តសៀមរាប​ជាមួយគ្នា គឺ​ក្រុម​ណិ​ច​ស្ដិ​បនៅ​កីឡដ្ឋាន​ខេត្តសៀមរាប និង​ក្រុម​សូល​ទី​ឡូ​អង្គរជួប​ខេត្តបន្ទាយមានជ័យនៅ​កីឡដ្ឋានហនុមាន នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា។​

​គួរ​ដឹងថា ការប្រកួត​ដំណាក់កាល​ទី​២ ដែលមាន​បេក្ខភាព​ប្រកួតប្រជែង ១៤​ក្រុមនឹង​ធ្វើការ​ជម្រុះ​យក​ក្រុម​ខ្លាំងៗ ៨​ក្រុម ឡើងទៅ​ប្រកួត​ដំណាក់កាល​ទី​៣ ជាមួយ​ក្រុម​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ឬ​វគ្គ ១៦​ក្រុម​ចុងក្រោយ ដើម្បី​ឈានទៅ​ប្រកួតប្រជែង​ដណ្ដើម​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ​២០២២ ដែល​គ្រោង​នឹងធ្វើ​ការប្រកួត​ពីថ្ងៃ​ទី​២០ ខែកក្កដារហូតដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        132
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        143
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm