មនុស្ស​ជាង​ ៦០​នាក់​ស្លាប់ និង​រាប់​លាន​នាក់​ជាប់​ខ្លួន ខណៈ​ទឹកជំនន់​រដូវ​មូសុង​បំផ្លិចបំផ្លាញ​នៅ​ឥណ្ឌា និង​បង់​ក្លា​ដែ​ស​

2022/06/20 05:05:11 pm        352

​ឥណ្ឌា៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ទឹកជំនន់ និង​បំណាក់​ដី​ដ៏​ធំ​នៅក្នុង​រដ្ឋ Assam ភាគ​ឦសាន​របស់​ឥណ្ឌា​បាន​ឆក់យក​ជីវិត​មនុស្ស ​៨​នាក់​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​ ៦២​នាក់ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​សប្ដាហ៍​មកនេះ​ ដែល​បាន​បង្ក​ឲ្យ​ទឹកទន្លេ​មួយ​ក្នុង​ចំណោម​ទន្លេធំ​បំផុត​ជាច្រើន​ របស់​អាស៊ី​ហក់​ឡើង​ខ្ពស់​ប្រៀប​ច្រាំង។​

​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រដ្ឋ Assam បាន​និយាយ​ថា ស្រុក​ចំនួន ​៣២ ក្នុងចំណោម​ស្រុក​ទាំង​ ៣៥​ របស់​រដ្ឋ​នេះ​ត្រូវបាន​លិចលង់ ខណៈ​ទឹកទន្លេ Brahmaputra ហក់​ឡើង​ខ្លាំង​ពេញ​ប្រៀប​ច្រាំង​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ជាង ​៣​លាន​នាក់​ជម្លៀស​ចេញពី​លំនៅឋាន​។​ កាលពី​ថ្ងៃអាទិត្យ មនុស្ស ​៤​នាក់​បាត់​ខ្លួន​នៅ​ពេល​ទូក​មួយគ្រឿង​កំពុង​ដឹក​មនុស្ស ​៩​នាក់​បាន​ក្រឡាប់​លិច​នៅ​ក្នុង​ភាគ​ខាងកើត​ស្រុក Dibrugarh របស់​រដ្ឋ Assam ដែល​ស្ថិតនៅ​ចម្ងាយ​ ៥០០​គីឡូម៉ែត្រ​ភាគ​ខាងកើត​ទីក្រុង Gauhati របស់​រដ្ឋ​នេះ​។

នគរបាល​បាន​និយាយ​ថា ​ប្រតិបត្តិ​ការស្វែងរក​នៅ​កំពុង​បន្ត ប៉ុន្តែ​ត្រូវ​បាន​រំខាន​ដោយ​សារ​រលក​ខ្លាំង​។ ភ្លៀង​រដូវ​មូសុង​ប្រចាំ​ឆ្នាំ​តែង​ប៉ះពាល់​ដល់​តំបន់​នេះ​ក្នុង​ចន្លោះ​ខែ​មិនា​ដល់​ខែ​កញ្ញា​។ ទឹកភ្លៀង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ដំណាំ​ទូទៅ​អំឡុង​រដូវ​ដាំ​ដុះ តែ​ជារឿយៗ​បណ្ដាល​ឲ្យ​មានការ​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        8
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        56
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm