NOCC ​យក​ខេត្ត​កែប​រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ត​អបអរ​ទិវា​អូឡាំពិក និង​ផ្សព្វផ្សាយ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/06/20 06:06:30 pm        559

​អូឡាំពិក៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​បានប្រកាស​នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ដ​មួយនៅ​ខេត្ត​កែបនា​ថ្ងៃទី​២២-២៣ ខែមិថុនា​សប្ដាហ៍​នេះដើម្បី​ចូលរួម​អបអរសាទរ​ទិវា​អូឡាំពិក (Olympic Day) ​ផង និង​ផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។​

​យោងតាម​ការជូនដំណឹង​របស់​ NOCC ​បាន​ឲ្យ​ដឹងថា កម្មវិធី​នេះគ្រោង​ធ្វើឡើង ២​ថ្ងៃដោយនៅ​ថ្ងៃទី​២២ ខែមិថុនា ក្រុមការងារ​ NOCC ​នឹងធ្វើ​ការផ្សព្វផ្សាយ​ស្ដីពី​គុណ​តម្លៃ​កីឡា​អូឡាំពិក និង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដល់​សិស្សានុសិស្ស​ប្រមាណ​ជាង ១០០​នាក់នៃ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង និង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស។​ ​ចំណែក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ NOCC ​នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ដដើម្បី​អបអរសាទរ​ទិវា​ Olympic Day ​និង​បញ្ជ្រាប​ការផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​ជុំវិញ​ក្រុងកែបដោយ​ចេញដំណើរ និង​បញ្ចប់​នៅ​ឆ្នេរសមុទ្រ “​ស្រី​ស​”។ តាម​គម្រោង​កម្មវិធី​ជិះ​កង់ដែល​មិន​ផ្ដោតលើ​ការប្រកួតប្រជែង​នេះ នឹងមាន​អ្នកចូលរួម ៥០​នាក់ក្នុងនោះ​ក៏មាន​កីឡាករ​-​កីឡាការិនី​ទ្រី​យ៉ា​ត្លុង​ជម្រើសជាតិ​កម្ពុជា​ផងដែរ។​

​សូមបញ្ជាក់ថា ខេត្ត​កែបគឺជា​ខេត្ត​មួយដែល​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​ CAMSOC ​កំណត់​សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ លើ​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង។ ដូច្នេះ​ការរៀបចំ​កម្ម​វិធិ​ជិះ​កង់​កម្សាន្ដ​នេះក៏​ដើម្បី​រួមចំណែក​ការផ្សព្វផ្សាយ​ ពី​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា នា​ទឹកដី​ខេត្ត​ជាប់មាត់សមុទ្រ​នេះដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm