ហ្វីលីពីន​ពង្រាយ​នាវា​កងទ័ពជើង​ទឹក​បន្ថែម​ទៀត​ទៅ​​ដែន​សមុទ្រ​ជម្លោះ ស្រប​ពេល​មាន​ភាព​ចម្រូង​ចម្រាស​ជាមួយ​ចិន​

2021/04/27 09:59:58 am        99

​ហ្វីលីពីន​៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ យោធា​ហ្វីលីពីន​បាន​បញ្ជា​ឲ្យ​មានការ​ដាក់​ពង្រាយ ​នាវា​កងទ័ពជើងទឹក​បន្ថែម​ទៀតទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ស្រប​ពេល​មាន​ចម្រូង​ចម្រាស​ផ្នែក​ការទូត​កើន​ឡើង​ លើ​ក្បួន​នាវា​របស់​ចិន​នៅ​ជិត​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ជម្លោះ​។​

​ចិនប្រកាស​គ្រប់គ្រង​ស្ទើ​ទាំងស្រុង​ នូវ​ដែនសមុទ្រ​សម្បូរ​ធនធាន​មួយ​នេះ ហើយ​ពួកគេរង​ការ​ចោទ​ប្រកាន់​ពី​សហរដ្ឋអាមេរិក ​ប៉ុន្មាន​ថ្ងៃមុន​ថា​បាន​បង្ក​ការ​បំភិត​បំភ័យ ជាមួយ​នឹង​ការ​ចូល​ចត​ទូក​របស់​ពួកគេ​ នៅ​ជិត​តំបន់​ថ្ម​ប៉ប្រះ​ទឹកវីត​ស៊ុន។​ ទីក្រុង​ម៉ានីល​បាន​បញ្ជា​ឲ្យ​ទីក្រុង​ប៉េ​កាំង​ឲ្យ​ដក​ទូក ១៨៣​គ្រឿង​ចេញពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក​រាង​កោង​មួយ​នេះ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៣២០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​នៃ​កោះ​ប៉ា​ឡា​វ៉ាន់ ដោយ​ពួកគេចាត់​ទុក​វត្តមាន​នាវា​ទាំងនោះថា​ បាន​ឈ្លាន​ទៅលើ​អធិបតេយ្យភាព​ទឹកដី​ហ្វីលីពីន។​ ​ទូក​ប្រហែល ២២០​គ្រឿង​ត្រូវ​បាន​រក​ឃើញ​ ដោយ​កងកម្លាំង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា​កន្លងទៅ ប៉ុន្តែ​ពួកគេ​ទើប​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ កាលពី​ចុង​សប្ដាហ៍​មុន​ប៉ុណ្ណោះ។

ការ​ល្បាត​តាម​អាកាស​របស់​ហ្វីលីពីន​ ពីលើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នេះ​កាលពី​ថ្ងៃ​ចន្ទ បាន​រក​ឃើញ​នាវា ១៨៣​គ្រឿង​បន្ត​វត្ត​មាននៅ​ទីនោះ។​ ​ចិន​អះ​អាង​ថា ទូក​នេសាទ​ទាំង​អស់​នេះបាន​ចូល​ចត ​ដោយសារតែ​អាកាសធាតុ​មិន​អំណោយផល នៅ​ជិត​តំបន់​ប៉ប្រះ​ទឹក ដែល​ពួកគេ​អះ​អាង​ថា ជា​ផ្នែក​មួយ​នៃ​ប្រជុំ​កោះ​ Spratly។​ អ្នកនាំពាក្យ​កងកម្លាំងប្រដាប់អាវុធ​ហ្វីលីពីន ​បាន​និយាយ​ថា នាវា​កងទ័ពជើងទឹក​បន្ថែម​ទៀត នឹង​ចេញ​ល្បាត​ការពារ​អធិបតេយ្យភាព​ទឹកដី​របស់​ខ្លួន ​នៅ​តាម​ផ្លូវទឹក។​ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ម្នាក់​នេះមិនបាន​បញ្ជាក់​ថា ​តើ​នាវា​ទាំងនេះ​នឹង​ធ្វើ​ដំណើរ​ទៅ​ជិត​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ជម្លោះ​នោះ​ទេ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm