សម្ដេចតេជោ ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់ពលរដ្ឋប៉ះពាល់ដោយកូវីដ និងអតិផរណា

2022/06/20 07:15:24 pm        341

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមទៀត ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា ។

ក្នុងឱកាសអញ្ជើញរំលឹកខួបទី៤៥ឆ្នាំ ទិវា​នៃការរចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាធ្លាប់ជាប្រទេសកសាងសេដ្ឋកិច្ចដ៏លំបាក ក្លាយជាប្រទេសមួយ ដែលមានការអភិវឌ្ឍ ទៅ​ជា​ប្រទេស​មានប្រាក់ចំណូលមធ្យមកម្រិតទាប ​និងមាន​មហិច្ឆតា​ឆ្នាំ២០៣០ និងក្លាយទៅជាប្រទេស​ដែល​មានប្រាក់ចំណូលកម្រិតខ្ពស់ ​ហើយទម្លាក់អត្រានៃភាពក្រីក្រ ។

សម្ដេច បានបន្តថា កម្ពុជាបច្ចុប្បន្ន កំពុងប្រឹងប្រែងទប់ស្កាត់កុំឲ្យអត្រានៃភាពក្រីក្រ ធ្លាក់ដោយ​សារ​បញ្ហាជំងឺកូវីដ-១៩ ខណៈរាជរដ្ឋាភិបាល​បាន​ចិញ្ចឹម​ពលរដ្ឋ​ប្រមាណ​ជិត ៣លាននាក់​ប៉ះពាល់​ដោយ​ជំងឺដ៏កាច់សាហាវនេះ ​ហើយត្រៀមឧបត្ថម្ភពលរដ្ឋបន្ថែមទៀត ​រងការប៉ះពាល់ពីកត្តាជំងឺកូវីដ-១៩ និងកត្តាអតិផរណា ។

គួរបញ្ជាក់ថា ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២២​ រាជរដ្ឋាភិបាលកម្ពុជា បានជួយ​ឧបត្ថម្ភប្រាក់ប្រចាំខែដល់ពលរដ្ឋក្រីក្រ រងផលប៉ះពាល់​ដោយសារបញ្ហាជំងឺកូវីដ-១៩ អស់​ទឹក​ប្រាក់ចំនួនជាង ៦៨០លានដុល្លារអាមេរិក ​ខណៈប្រាក់ឧបត្ថម្ភមួយ​ចំនួនទៀត បានផ្ដល់​សម្រាប់​គាំទ្រ​សុខភាពសង្គម ​មានស្ត្រីមានផ្ទៃពោះ ​និងជនពិការជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        87
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm