កូរ៉េខាងជើង​រាយការណ៍​ករណី​គ្រុនក្ដៅ​ជិត​ ២​ម៉ឺន​នាក់​បន្ថែម​ទៀត ស្រប​ពេល​ផ្ទុះ​វីរុស COVID-19

2022/06/20 07:21:42 pm        435

​កូរ៉េខាងជើង​៖ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​នេះ​បាន​កត់ត្រា​ករណី​គ្រុនក្ដៅ​ជាង ១៨​,៨២០​នាក់​បន្ថែម​ទៀត និង​គ្មាន​ករណី​ស្លាប់​ថ្មី ស្រប​ពេល​ការទទួលស្គាល់​ការផ្ទុះ​រាលដាល​វីរុស COVID-19 លើកដំបូង​របស់ខ្លួន។

​ប្រទេស​នេះ​បាន​រាយការណ៍​ករណី​ជំងឺ​គ្រុនក្ដៅ​ជាង ៤​.៦​លាន​នាក់​អំឡុង​ការ​ផ្ទុះ​រាលដាល​ជា​លើក​ដំបូង ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ពុំបាន​បង្ហាញ​ថា ​តើ​មាន​អ្នកជំងឺ​ប៉ុន្មាន​នាក់​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា។ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រុម​អាជ្ញាធរ​បាន​រាយការណ៍​ករណី​ជំងឺ​គ្រុនក្ដៅ​ជាង ២៣,១០០​នាក់​រយៈពេល​ ៣​ថ្ងៃ​ជាប់​គ្នា​ដែល​បាន​រាយការណ៍​ការ​ឆ្លង​នៅ​តែ​មាន​ចំនួន​ក្រោម ៣០,០០០​នាក់​។​ ​របប​ឯកា​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​មេដឹកនាំ​ជំនាន់ទី​៣ ​លោក Kim Jong Un មិន​ព្រម​ទទួលយក​ជំនួយ​ពី​ប្រទេស​ខាងក្រៅ​ទេ​រួម​ទាំង​វ៉ាក់សាំង ទោះបីជា​វិបត្តិ​កង្វះ​អាហារូបត្ថម្ភ​កាន់តែ​ធ្ងន់ធ្ងរ និង​ប្រព័ន្ធ​ថែទាំ​សុខភាព​ទន់ខ្សោយ​ក៏ដោយ​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​សម្តែង​ការ​មន្ទិល​សង្ស័យ ​ចំពោះ​ការ​អះអាង​របស់​ប្រទេស​កូរ៉េខាងជើង​ដែល​ថា ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​កំពុង​ថយ​ចុះដោយ​ព្រមាន​ថា ​ករណី​ឆ្លង​ត្រូវ​បាន​រាយ​ការណ៍​តិចតួច ហើយ​ស្ថានភាព​អាច​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​។​ ប្រទេស​នេះ​បាន​រាយការណ៍​ថា ​មាន​អ្នក​ស្លាប់​ត្រឹមតែ ៧៣​នាក់​ប៉ុណ្ណោះ​មក​ទល់​ពេល​នេះ​ គឺ​ទាប​ជាង​អ្វី​ដែល​ត្រូវ​បាន​រំពឹង​ទុក​សម្រាប់​ការ​ផ្ទុះ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​រាប់​លាន​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        173
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        213
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm