កិច្ចសហប្រតិបត្តិការល្អលើផ្នែកពាណិជ្ជកម្មកម្ពុជា-អាមេរិក ធ្វើឲ្យការនាំចេញរបស់កម្ពុជា ហក់ឡើងខ្ពស់

2022/06/20 07:31:35 pm        573

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកឡើងថា កិច្ចសហប្រតិបត្តិការល្អលើផ្នែកពាណិជ្ជកម្ម ជាពិសេសការអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក សម្រាប់កម្ពុជា បានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ទៅដល់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស និងជំរុញទំហំពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា បានកំពុងហក់ឡើងខ្ពស់គួរទីកត់សម្គាល់។

ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន ​ស្តីពីការអនុគ្រោះពន្ធ និងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ថា ពាណិជ្ជកម្ម​រវាងកម្ពុជា-អាមេរិក​ គឺជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អ ដែលបច្ចុប្បន្នកំពុងបង្ហាញ​ពីភាពជោគជ័យនៃការនាំចេញទំនិញរបស់កម្ពុជា ​ជាពិសេសបានផ្តល់​នូវ​អត្ថប្រយោជន៍​ដល់អ្នក​វិនិយោគ​ទាំង​អ្នកវិនិយោគខ្មែរ​ និងបរទេស ដោយពួកគេមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅកាន់ទីផ្សារអាមរិក។

ចំណែកទីផ្សារនាំចេញ, ឯកឧត្តម បន្តថា ក្រោយពីមានកិច្ចសហប្រតិបត្តិការល្អ, ជាពិសេសមានការ​អនុគ្រោះពន្ធរបស់​សហរដ្ឋអាមេរិក​សម្រាប់កម្ពុជា ​ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-អាមេរិក ​ក្នុងឆ្នាំ ២០២១ សរុបមានចំនួនជិត ៨ ០០០ លានដុល្លារអាមេរិក ​ដោយឡែកកនៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ នេះ ​ការនាំចេញទៅកាន់សហរដ្ឋអាមេរិក មានកំណើនជាង ៥៧ ភាគរយ ដែលជាកំណើនធំបំផុតនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជាបាននាំចេញទំនិញ ក្នុងអំឡុង​ខែមករា ដល់ខែ ឧសភា ឆ្នាំ ២០២២ នេះ មានតម្លៃជាង ៩ ៤១២ លានដុល្លារ ​កើនឡើង ៣៤,៥ ភាគរយ បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ​សម្រាប់ការនាំចេញ ផលិតកម្ម​សំលៀកបំពាក់​ស្បែកជើង និងកាបូបធ្វើដំណើរមានតម្លៃសរុបចំនួន ៤ ៤៨៣ ដុល្លារ ស្មើនឹង ៤៧,៧ ភាគរយនៃតម្លៃនាំចេញសរុប។

សហរដ្ឋអាមេរិក នៅតែជាទីផ្សារធំបំផុត សម្រាប់ផលិតផលរបស់កម្ពុជា ដែលក្នុងរយៈពេល​ប្រាំខែ​នេះ មានទឹកប្រាក់សរុប ៣ ៧២៩ លានដុល្លារ ឬ ស្មើនឹង៥៧,៧ ភាគរយ នៃការនាំចេញសរុបរបស់​កម្ពុជា​ ចំណែការនាំចេញ​ទៅវៀតណាម​ និងចិនជាប់ចំណាត់ថ្នាក់លេខ២ និងទី៣ ​ជាមួយនឹង​បរិមាណនាំចូល​ពីកម្ពុជា ១ ០៧៩លានដុល្លារ និង ៥១៩លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm