កម្មករ​-​កម្មការិនី​រោងចក្រ ម៉េង តុង អរគុណ​ម្ចាស់​ផ្ទះជួល​មិន​យក​ថ្លៃ​ជួល​៣​ខែ ​ក្នុងអំឡុងពេល​កូ​វីដ

2021/04/27 09:59:58 am        237

កណ្ដាល ​៖ បន្ទាប់ពី​បាន​ដឹងថា ម្ចាស់​ផ្ទះ​ជួល​ឈ្មោះ ឈឿន ប៊ុន​ឆន នៅ​សង្កាត់​ស្វាយ​រលំ ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ​បាន​ប្រកាស មិន​យក​ថ្លៃ​បន្ទប់​ជួល​ជូន​កម្មករ​កម្ម​ការិនី ​រយៈពេល​បី​ខែ​ចាប់ពី​ខែមីនា​ រហូតដល់​ខែឧសភា​ ឆ្នាំ​២០២១​នេះ​មក ​បណ្តា​ក​ម្មករ ​កម្មការិនី​នានា ​បាន​ថ្លែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង ​និង​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ផ្ទះជួល​ ហើយ​សូម​សំណូមពរ​ដល់​ម្ចាស់​ជួល​ផ្សេងៗ សូមជួយ​បន្ធូរបន្ថយ​តម្លៃ​ការជួល​បន្ទប់​ស្នាក់ ​ដើម្បី​ជួយ​សម្រាប់​ការ​លំបាក​ពី​ការងារ​នានា​ក្នុងអំឡុងពេល​យើង​កំពុង​ជួប​រាតត្បាត​នៃ​មេរោគ​កូ​វីដ​១៩​។

បើ​តាម​បណ្តា​កម្មករ កម្មការិនី​រោងចក្រ ម៉េង តុង ដែល​កំពុង​ជួល​បន្ទប់​ស្នាក់នៅ​ក្នុងផ្ទះ​ឈ្មោះ​ឈឿន ប៊ុន​ឆន ​បាន​ថ្លែងប្រាប់​BTV​ នៅ​ថ្ងៃទី​២៦ ខែមីនា​នេះ​ថា ​ការ​សម្រាប់​បន្ធូរបន្ថយ​មិន​យក​ថ្លៃ​ជួល​ផ្ទះ​រយៈពេល​៣​នេះ​ គឺ​បាន​ធ្វើអោយ​កម្មករ ​កម្ម​ការិនី​ម្នាក់​ បាន​ចំណេញ​ថវិកា ​ប្រមាណ​ជាង​៩០​ដុល្លារ​ ដោយឡែក​សម្រាប់​ប្រើប្រាស់​ទឹក​ភ្លើង​វិញ ​គឺ​កម្មករ ​កម្ម​ការិនី​បន្ត​បង់​ជា​ធម្មតា ​នៅក្នុង​ផ្ទះ​នេះ គឺ​មាន​បន្ទប់​ជួល​ប្រមាណ​ជាង ៦៩​បន្ទប់​។

សូមបញ្ជាក់ថា ​តាមរយៈ​ការ ​comment របស់​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ក្នុង​ហ្វេ​ស​ប៊ុ​ក​ ថ្លែង​អរគុណ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​ម្ចាស់​បន្ទប់​ជួល​ម្នាក់​ មាន​បន្ទប់​ជួល​៦៩​បន្ទប់ ​ភាគច្រើន​ជា​កម្មករ​ជួល​នោះ ដែល​បាន​ប្រកាស​តាមរយៈ​ Facebook ​មិន​យក​ថ្លៃឈ្នួល​ពី​កម្មករ​-​កម្មការិនី​ រយៈពេល ៣​ខែ (​មីនា មេសា ឧសភា​) ដើម្បី​ចូលរួម​ជួយ​សម្រាល​ការ​លំបាក​របស់​កម្មក​រ ​ក្នុង​អំឡុង​វិបត្តិ​កូ​វីដ​-១៩​នេះ ដោយ​សម្តេច​តេ​ជោ ចាត់ទុកថា ​នេះ​ជា​ការ​រួមចំណែក​កាត់បន្ថយ​ការ​លំបាក​របស់​កម្មករ​-កម្ម​ការិនី ដែល​ពេលនេះ​ ជាង​ពេលណាៗ​ទាំងអស់​ដែល​ខ្មែរ​យើង​ត្រូវ​ចេះ​ជួយ​គ្នា​។

សម្តេច​តេ​ជោ​ សង្ឃឹមថា នឹង​មាន​បងប្អូន​ដែល​មាន​ផ្ទះជួល​ផ្សេងទៀត​បន្ត​ចូលរួម​ដែល​នឹង​ក្លាយជា​ចលនា​ជាតិ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​នេះ​ តាមរយៈ​មិន​យក​ថ្លៃឈ្នួល​មួយ​រយៈ​ពេល​ ឬ​បន្ធូរ​បន្ថយថ្លៃ​តាមតិច​តាម​ច្រើន​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​៕

​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        46
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        134
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm