អាជ្ញាធរខណ្ឌដូនពេញ ចុះឃាត់ខ្លួនក្មេងស្ទាវដែលប្រមូលផ្ដុំគ្នានៅសួនច្បារវត្តបុទមវត្តី ជាច្រើននាក់

2022/06/20 08:28:18 pm        1.7 K

ភ្នំពេញ៖ ក្រោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ និងមានករណីក្រុមក្មេងស្ទាវទាំងនេះ បានប្រមូលផ្ដុំគ្នាបង្កហិង្សាវៃមនុស្សបណ្ដាលឲ្យរងរបួស ថែមទាំងកាប់កម្ទេចម៉ូតូផងដែរនោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានដាក់កម្លាំងចុះប្រតិបត្តិការ ឃាត់ខ្លួនក្រុមក្មេងស្ទាវ បានជាច្រើននាក់ និងដកហូតមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿង។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៣យប់ទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចសុធារស លើសួនច្បារវត្តបុទមវត្តី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីមន្រ្តីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ​កម្លាំង​បានធ្វើការ​ឃាត់​មនុស្សបាន ៥១នាក់ ស្រី ១៧នាក់ ប្រុស ៣៤នាក់ ភេទទី៣ ០១នាក់ សំភារៈ រួមមាន ម៉ូតូ ១៩គ្រឿង កង់បី ០៥គ្រឿង (passapp) យកទៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំ ណែនាំ​និង​ធ្វើកិច្ចសន្យាដោយ​ហៅ​អាណាព្យាបាល​មកទើប​ឲ្យត្រឡប់ទៅវិញ។ ព្រោះថា​ក្រុមទាំងនេះ អ្នកខ្វះធ្វើ​ជាអ្នកដឹកជញ្ជូន ​អ្នកខ្លះទៀតដូចជាគ្មាន​ភារកិច្ចអ្វីនោះទេ​ បានមកប្រមូលផ្ដុំគ្នា ពពាក់ពពូន​គ្នាដាច់យប់មិនចូលផ្ទះ បង្កជាភាពអសន្តិសុខ។

គួរបញ្ជាក់ផងដែរនៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មាន​ក្រុមក្មេង​ស្ទាវមួយក្រុម ប្រដាប់ដោយដុំថ្ម និងដំបងក្រលាស់ បានព្រួតគ្នាវាយទៅលើយុវជន ​និងយុវតី បណ្តាល​ឱ្យ​រងរបួសធ្ងន់ស្រាល នៅសួនច្បារវត្តបុទមវត្តី ក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ ហេតុការនេះហើយ​ ដែលបង្កភាពអសន្តិសុខ ហើយពលរដ្ឋបានសំណូមពរដល់​អាជ្ញាធរ​ពាក់ព័ន្ធគួរមានវិធានការ។

ក្រោយទទួលបានព័ត៌មាន លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក៏បានដឹកនាំកម្លាំងក្រោម​ឱវាទ ប្រជុំនិងរៀបចំផែនការបង្ការទប់ស្កាត់ក្មេង​ទំនើង​ ដែល​អុកឡុក​ក្នុង​មូលដ្ឋាន កាលពី វេលា​ម៉ោង ៨និង៣០ព្រឹក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មាន​សមាស​ភាព​ចូលរួមលោកអភិបាលរង នៃ​គណៈអភិបាលខណ្ឌដូនពេញ, លោកអធិការនគរបាលខណ្ឌ , លោកមេបញ្ជាការកងរាជ​អាវុធ​ហត្ថខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានសាធារណៈការខណ្ឌ ​និងលោក លោកស្រីចៅសង្កាត់ទាំង១១ និងលោកនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង១១៕ អត្ថបទ៖កុម្ភៈ




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm