ក្រសួងការងារ គ្រោងប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ នាខែក្រោយនៅខេត្តសៀមរាប

2022/06/20 08:57:39 pm        886

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ នៅថ្ងៃទី៥ ខែកក្កដាខាងមុខនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ សុវត្ថិភាព និងសុខភាពការងារ និង​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​កម្មករ​និយោជិត ដែលបានបាត់បង់ជីវិតដោយសារ​គ្រោះថ្នាក់ការងារ ​និង​ជំងឺវិជ្ជាជីវៈនៅលើពិភពលោក។

យោងតាមសេចក្តីជូនដំណឹង ស្តីពី “ការប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាពនិងសុខភាពការងារ ២៨ មេសា ២០២២” ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានបញ្ជាក់ថា ​នេះជាឆ្នាំទី១៧ ដែល​ក្រសួងការងារ​នឹង​ប្រារព្ធទិវានេះឡើង ​ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នាដើម្បីកសាង​វប្បធម៌​សុវត្ថិភាព និងសុខភាពការងារជាវិជ្ជមាន” ដែល​នឹងរៀបចំឡើង នាខែកក្កដាក្រោយនេះ នៅខេត្តសៀមរាប ក្រោមការចូលរួមជាអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានអ្នកចូលរួមមកពីស្ថាប័នពាក់ព័ន្ធ តំណាង​និយោជក តំណាងសហជីព និងកម្មករនិយោជិតសរុបប្រមាណ ៧០០នាក់។

ជាមួយគ្នានេះ ដើម្បីរួមចំណែក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និង​បង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ជាយថាហេតុដល់បងប្អូនកម្មករនិយោជិត ក្រសួងការងារ បានអំពាវនាវឲ្យរោងចក្រ សហគ្រាសទាំងអស់ ដែលបានបោះទីតាំងនៅតាមបណ្តារាជធានី ខេត្ត ត្រូវរៀបចំចងបដាពាក្យស្លោកមួយចំនួននៅតាមរបងខាងមុខរោងចក្រ សហគ្រាស ដើម្បីចូលរួម​អបអរសាទរទិវានេះ​ ដែលពាក្យស្លោកទាំងនោះ មានដូចជា៖ មានសុវត្ថិភាព​ គឺគ្មានគ្រោះថ្នាក់​ការងារ, រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ការងារ ​និងជំងឺវិជ្ជាជីវៈ និងធានាឲ្យគ្រប់កន្លែងការងារ​នៅកម្ពុជា​មានសុវត្ថិភាព។ល។

សូមបញ្ជាក់ថា ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ កាលពីឆ្នាំ២០២១ បានប្រារព្ធ​ធ្វើឡើង​ទៅតាមប្រព័ន្ធ អនឡាញ ​ក្រោមប្រធានបទ “ត្រៀមទុកជាមុន ​រៀបចំឆ្លើយតបទៅនឹងវិបត្តិ៖ ស្តារឡើងវិញ​នូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព​ និងសុខភាពការងារជាតិប្រកបដោយប្រសិទ្ធភាព” ក្នុង​គោលបំណង​ដើម្បីចូលរួមផ្សព្វផ្សាយពីស្ថានភាព​ និង​ទំហំ​បញ្ហានៃគ្រោះថ្នាក់ការងារ និង​ការ​បាត់បង់​ជីវិតរបស់កម្មករនិយោជិត ​ជាពិសេសផល​ប៉ះពាល់​ទៅនឹង​ស្ថានភាពសេដ្ឋកិច្ចគ្រួសារ និង​សង្គមជាតិ៕អត្ថបទ៖បូរ៉ាវី




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm