ពលរដ្ឋប្រកាន់ភ្ជាប់ការអនុវត្តវិធានការរដ្ឋាភិបាល បើទោះបីចាក់វ៉ាក់សាំងដូសទី៥រួចក្តី

2022/06/20 09:07:17 pm        961

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការវាយការលុកពីជំងឺកូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជាបិទខ្ទប់ ព្រោះជំងឺកូវីដ-១៩ ដូចកាលពីឆ្នាំមុន ពលរដ្ឋនៅរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមិថុនានេះ បន្តទៅចាក់វ៉ាក់សាំងដូសជំរុញទី៥ តាមការកំណត់របស់គ្រូពេទ្យ។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលចូលចាក់វ៉ាក់សាំងក្នុងមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ បានប្រាប់BTVឲ្យដឹងថា ការស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងដូសជំរុញទី៥នេះ គឺដើម្បីការពារកុំឲ្យឆ្លង​ជំងឺកូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជាបិទខ្ទប់ដូចកាលពីឆ្នាំមុន ​ព្រោះជំងឺកូវីដនោះទេ។ ពួកគេបញ្ជាក់ថា បើ ទោះបីចាក់វ៉ាក់សាំងដូសទី៥រួចក្តី ​ការអនុវត្តវិធានការរាជរដ្ឋាភិបាលនៅតែបន្ត ដើម្បីធានាសុវត្ថិការរស់នៅ ​នាពេលបច្ចុប្បន្ន។

លោកវេជ្ជបណ្ឌិត លាន គឹមស្រេង ប្រធានក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកុមារ ជាតិ បានឱ្យដឹងដែរថា បច្ចុប្បន្ន ក្រុមអាទិភាព និងប្រជាពលរដ្ឋទូទៅ បានចូលចាក់វ៉ាក់សាំង​បង្ការជំងឺ កូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន​ រហូតដល់ដូសជំរុញទី៥​ នៅមន្ទីរពេទ្យកុមារជាតិ ក្នុង​មួយ​ថ្ងៃមាន​ចំនួនពី ៤០០ ទៅឆ្នាំ៥០០នាក់​ ប៉ុន្តែភាគច្រើនអ្នកមកចាក់វ៉ាក់សាំងដូសជំរុញទី៥។ ក្រៅពីនេះ លោកវេជ្ជបណ្ឌិត ​បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់ទទួល​បានការចាក់​វ៉ាក់សាំង​តាមការកំណត់របស់គ្រូពេទ្យ ​ត្រូវ​រួសរាន់​ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ទល់​នឹងការវាយលុកពីជំងឺកូវីដ-១៩ បើទោះបី ​បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ ​មានភាពល្អប្រសើរក្តី។

យោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ក្នុងក្រប ខណ្ឌទូទាំងប្រទេស ​បានបង្ហាញថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា នេះ ​ពលរដ្ឋនៅភ្នំពេញ បានចាក់​វ៉ាក់សាំង ដូសជំរុញទី៣ ចំនួនជាង១លាននាក់ ​ដូសជំរុញទី៤ ​បានជាង៨សែននាក់ និងដូសជំរុញទី៥ បានជាង៣ ម៉ឺននាក់៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm