លោក Zelenskyy និយាយ​ថា ​សប្ដាហ៍​ប្រវត្តិសាស្ត្រ​ចាប់ផ្ដើម​សម្រាប់​អ៊ុយ​ក្រែ​ន និង​ប្ដេជ្ញា​ការពារ​ភាគខាងត្បូង​

2022/06/20 09:29:08 pm        1.0 K

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃអាទិត្យ​បាន​ចាត់​ទុក​សប្តាហ៍​នៅ​ពេល​ខាងមុខនេះ​ថា ​ជា​ប្រវត្តិសាស្ត្រ ដោយ​ការ​ថ្លែង​របស់​គណៈកម្មការ​អឺរ៉ុប​ថា អ៊ុយ​ក្រែ​ន​ក្លាយ​ជា​បេក្ខជន​សម្រាប់​សមា​ជិក​ភាព​ដែល​ត្រូវ​បាន​ពិភាក្សា​ដោយ​មេដឹកនាំ​នៃ​ប្លុក​ទាំង 27​ប្រទេស​។

លោក Zelenskyy បាន​និយាយ​ថា វា​នឹង​ស្ថិត​ក្នុងចំណោម​ការសម្រេច​លើ​ជោគវាសនា សំខាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ុយ​ក្រែ​ន​។ សង្គ្រាម​បាន​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប ដើម្បី​ដាក់​បេក្ខភាព​របស់​អ៊ុយ​ក្រែ​ន​ឲ្យ​បាន​ឆាប់រហ័ស ប៉ុន្តែ​ដំណើរការ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងចំណាយ​ពេល​ច្រើន​ឆ្នាំ។​ ខណៈ​លោក​ធ្វើដំណើរ​ត្រឡប់​ពី​ការចុះពិនិត្យ​ទៅកាន់​ទីក្រុង Mykolaiv និង Odesa តាម​បណ្តោយ​សមុទ្រ​ខ្មៅ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ប្តេជ្ញា​ការពារ​តំបន់​ភាគ​ខាង​ត្បូង​របស់​ប្រទេស​ នៅក្នុង​សុន្ទរកថា​របស់លោក​។ ថ្លែង​នៅ​លើ​រថភ្លើង​លោក Zelenskyy បាន​និយាយ​ថា យើង​នឹងមិន​ប្រគល់​តំបន់​ភាគខាងត្បូង​ឲ្យ​ទៅ​នរណាម្នាក់​នោះទេ យើង​នឹង​យក​ត្រលប់​មកវិញ​អ្វីៗ​ទាំងអស់​ដែលជា​របស់​យើង ហើយ​សមុទ្រ​នឹង​ជា​របស់​អ៊ុយ​ក្រែ​ន និង​មាន​សុវត្ថិភាព​។

លោក Zelenskyy និយាយថា យើង​ពិតជា​នឹង​ស្ដារឡើងវិញ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​ត្រូវ​បាន​បំផ្លាញ រុស្ស៊ី​គ្មាន​មី​ស៊ី​ល​ច្រើន​ដូច​ប្រជាជន​របស់​យើង​មានបំណង​ប្រាថ្នា​ចង់​រស់នៅ​នោះ​ទេ​។ សមាជិកសភា​អ៊ុយ​ក្រែ​ន​ម្នាក់​កាលពី​ថ្ងៃអាទិត្យបាន​និយាយ​ថា ​នៅក្នុង​តំបន់​មួយចំនួន​របស់​ប្រទេស​លោកស្រី អាវុធ​រុស្ស៊ី​មាន​ចំនួន​ច្រើនជាង​អ៊ុយ​ក្រែ​ន​ ១០​ទល់នឹង​១​។ លោកស្រី Ivanna Klympush-Tsintsadze បាន​ថ្លែង​ទៅកាន់​ទូរទស្សន៍​អង់គ្លេស​ Sky News ដោយ​បន្ត​ការអំពាវ​នាវ​សុំ​អាវុធធុន​ធ្ងន់​បន្ថែមទៀត​ពី​ប្រទេស​លោកខាងលិច​។ ការគាំទ្រ​ផ្នែក​យោធា​ពី​បណ្តា​ប្រទេស​លោកខាងលិច គឺជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​គួរឱ្យភ្ញាក់ផ្អើល​របស់​អ៊ុយ​ក្រែ​ន ​ទប់ទល់​កងកម្លាំង​រុស្ស៊ី​ដែលមាន​ចំនួន​ច្រើនជាង​ និង​មាន​អាវុធ​ល្អ​ជាង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm