មន្ត្រីជួរមុខខេត្តកំពតជិត ២ពាន់នាក់ ទទួលវ៉ាក់សាំងការពារកូវីដ១៩ ដូសជំរុញទី៥

2022/06/20 11:13:18 pm        624

កំពត៖ ខេត្តកំពតបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញទី៥ ដល់មន្រ្តីជួរមុខ និងពលរដ្ឋដល់ថ្ងៃកំណត់ត្រូវចាក់ នៅថ្ងែទី៨ ខែមិថុនា ឆ្នាំ២០២២ ហើយគិតមកដល់ ថ្ងៃទី១៩ ខែមិថុនានេះ រដ្ឋបាលខេត្តកំពតបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញទី៥ ជិតពីរពាន់នាក់ ហើយការចាក់ដូសទី៥ សម្រាប់ពលរដ្ឋទូទៅនឹងឡើងចាប់ពីថ្ងៃទី២០ ខែមិថុនានេះតទៅ។

ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តកំពត លោក ស៊ីន ចូវ បានប្រាប់ឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ គ្រប់ដូសទាំងអស់ នៅតែបន្តធ្វើឡើងតាមធម្មតា នៅ​តាម​មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ​និងមន្ទីរពេទ្យឯកជនមួយចំនួន សរុបទាំងអស់មាន ៧២ទីតាំនៅក្នុងខេត្ត។

លោក បានបន្តថា ដំណើរនៃការចាក់វ៉ាក់សាំងមិនសូវមមាញឹកទេក្នុងពេលបច្ចុប្បន្ននេះ ហើយ​មន្ត្រីជួរ​មុខ​បានមកទទួលវ៉ាក់សាំងដូសទី៥ បានចំនួន១៩០៧នាក់។ ប៉ុន្តែលោកសន្និដ្ឋានថា ចាប់ពីថ្ងៃទី២០ ខែមិថុនានេះទៅ ការងារចាក់វ៉ាក់សាំងអាចនឹងមមាញឹកជាងមុន ដោយសារដូសទី៥ ចាប់ផ្តើមបើកចាក់ជូនប្រជាពលរដ្ឋទូទៅ ម្យ៉ាងទៀតពលរដ្ឋដែលដល់ថ្ងៃកំណត់ត្រូវមកចាក់ដូសទី៣ និងទី៤ក៏មានច្រើន។

តាមរបាយការណ៍លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឹកូវីដ១៩ ​ជូនពលរដ្ឋខេត្តកំពត គិត​ត្រឹមថ្ងែទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ សម្រេចបាន៖ ដូសទី១ ជាង៥៤ម៉ឺននាក់ ស្មើនឹង៨១.៥២% , ដូសទី២ជាង ៥១ម៉ឺននាក់ ស្មើនឹង ៩៤.៥៦% , ដូសទី៣ ជាង៣១ម៉ឺននាក់ ស្មើនឹង៦២.១៤% , ដូសទី៤ បានជាង៥ម៉ឺននាក់ ស្នើ១៩.២២% និងដូសទី៥ ចាក់បាន ១.៩០៧នាក់ ស្មើនឹង៤.៩៨% បើធៀបនឹងដូសទី៤ ។

លោកប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ បានអំពាវនាវដល់ក្រុមមនុស្សគ្រប់ប្រភេទដែលដល់​ថ្ងៃកំណត់​ត្រូវចាក់វ៉ាក់សាំង ​សូមនាំគ្នាទៅចាក់នៅមន្ទីរពេទ្យបង្អែក​ ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះ​របស់​បងប្អូនផ្ទាល់។ ខេត្តកំពតទទួលវ៉ាក់សាំងការពារកូវីដ១៩ សរុបចំនួន ១,២៧៤,៣២៦ដូស បាន​ប្រើប្រាស់ ១,២០០,៧៣៧ដូស នៅសល់ក្នុងស្តុក ចំនួន ៧៣,៥៨៨ដូស៕អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm