កម្ពុជាកំពុងសិក្សាច្រកព្រំដែនមួយចំនួនទៀតជាប់ព្រំដែនវៀតណាម ដើម្បីដំឡើងជាច្រកទ្វារអន្តរជាតិ

2022/06/21 12:29:58 am        596

ភ្នំពេញ៖ បន្ទាប់ពីមានការឯកភាពរវាងប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោក(កម្ពុជា-វៀតណាម) ហើយបើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃថា នៅពេលនេះ ក្រុមការងារជំនាញបាននិងកំពុងសិក្សាច្រកទ្វារជាប់ព្រំដែនវៀតណាមមួយចំនួនទៀតដើម្បីដំឡើងជាច្រកទ្វារអន្តរជាតិ។

​បើតាមនាយនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យBTV ដឹងនៅថ្ងៃទី២០ ខែមិថុនានេះថា បច្ចុប្បន្ន កម្ពុជា មានច្រកទ្វារព្រំដែនអន្តរជាតិជាប់ជាមួយប្រទេសវៀតណាម ដែលកំពុងដំណើរការ មានចំនួន ១១ប៉ុស្តិ៍ និងមានច្រកទ្វារព្រំដែនទ្វេរភាគីជាមួយប្រទេសវៀតណាមមានចំនួន ០៨ប៉ុស្តិ៍ ក្នុងនោះមានច្រកទ្វារមួយចំនួនទៀត កំពុងស្ថិតក្នុងការសិក្សាក្នុងការដំឡើងទៅជាច្រកទ្វារអន្តរជាតិ ហើយបាននិងកំពុងចរាចរណ៍ផ្លាស់ប្តូរដឹកទំនិញ និងមានភ្ញៀវជាតិអន្តរជាតិធ្វើដំណើរឆ្លងដែនចេញចូលយ៉ាងសកម្មភាព។

យ៉ាងណាក៏ដោយនៅកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីសិក្សា រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម នៅទីស្តីក្រសួងមហាផ្ទៃ កាលពីពេលថ្មីនេះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងសិក្សា រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម បានថ្លែងប្រាប់BTV បានថ្លែងថា នៅក្នុងអំឡុងពេលនេះ យើងបានទទួលសំណើរពីថ្នាក់ដឹកនាំបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម ហើយបាននិងកំពុងរៀបចំផែនការ លើកទិសដៅ សិក្សា រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ដើម្បីដាក់សំណើរជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យ សម្រេច។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បញ្ជាក់ថា យ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេលនេះ រាជរដ្ឋាភិបាលបានសម្រេចដំឡើងច្រកទ្វារព្រំដែនកោះថ្ម ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ ហើយនឹងបើកដំណើរការផ្លូវការនៅពេលឆាប់ៗនេះ ។

ឯកឧត្តម សុខ ផល ថ្លែងថា កន្លងមកមកនេះ កម្ពុជាមានច្រកទ្វារសំខាន់ៗចំនួនបីប្រភេទដែលបើកអោយពលរដ្ឋប្រទេសទាំងពីរធ្វើដំណើរឆ្លងដែនចេញចូលស្របច្បាប់ រួមមាន៖ ទី១ច្រកទា្វរព្រំដែនអន្តរជាតិ ទី២ ច្រកទ្វារព្រំដែនទ្វេរភាគីដែលអនុញ្ញាតអោយតែប្រជាពលរដ្ឋតែប្រទេសពីរកម្ពុជាវៀតណាមប្រើតែលិខិតឆ្លងដែនសម្រាប់ដែនចេញប្រកបរបរអាជីវកម្ម និងទី២ ច្រកទ្វាតំបន់។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានខេត្តនៅជាប់ព្រំដែនប្រទេសវៀតណាមចំនួន ១០រួមមាន៖ ខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពត និងខេត្តកែប។  អត្ថបទ៖ ស៊ុម សុខជា




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm