អគ្គលេខាធិការសម្ព័ន្ធពិភពអ៊ីស្លាមនឹងយកបទពិសោធន៍ពីកម្ពុជាទៅចែករំលែកនៅវេទិកាផ្សេងៗ

2022/06/21 05:56:26 pm        467

ភ្នំពេញ ៖ លោកអគ្គលេខាធិការសម្ព័ន្ធពិភពអ៊ីស្លាមបាន​កោតសរសើរ និង​លើក​ឡើង​នៅ​ចំពោះ មុខសម្តេចតេជោ នាយករដ្ឋមន្ត្រី​កម្ពុជាថា​ នឹងយកបទ​ពិសោធន៍​របស់​កម្ពុជា​ទៅ​ចែក​រំលែកនៅ វេទិកាផ្សេងៗជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត។

ការលើកថ្លែងសរសើររបស់អង្គការសម្ព័ន្ធពិភពអ៊ីស្លាមខាងលើនេះត្រូវបានធ្វើឡើង ខណៈ​ឯកឧត្ដម មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាម (Muslim world league,RABITA) ត្រូវបាន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​អនុញ្ញាតឱ្យ​ចូលជួបសំដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមានសន្តិភាព នាព្រឹ​ក​ថ្ងៃ​ទី២១​មិថុនា​នេះ។​

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ឯកឧត្តម មហាម៉ាត់ អាប់ឌុលការីម បាន សម្ដែងនូវការ រីករាយយ៉ាងខ្លាំង ដែលបាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែល​ជា​ប្រទេស​មួយស្ថិត​ក្នុងបេះដូង​របស់​ឯកឧត្តម និង​ជា​ប្រទេស​មួយ​ដែល​មិន​មាន​ការរើសអើង ប្រកាន់ជាតិសាសន៍ និងសាសនា​។​ ផ្ទុយ​ទៅវិញ​ជា​ប្រទេស​មាន​សន្តិសុខ​ជាតិសាសន៍ និង​សាសនា​ដែលនេះ​ជា​តម្លៃ​ពិត​របស់​កម្ពុជា​ជា​ទីគោរព និង​ជាគំរូ​សម្រាប់​ពិភពលោក​ហើយ​លើសពីនេះ​ឯកឧត្តម​ក៏​បាន​គោរព​សម្ដែង​ការ​អបអរ​សាទរ​ជូន​ប្រជាជនកម្ពុជា​ដែល​មានថ្នាក់ដឹកនាំជាទីគោរព និង​ជាគំរូ​ដែល​មាន​ភាពប្រាកដ​និយម​ក្នុង​ការ​ដឹកនាំ​កម្ពុជា​អោយ​ទទួល​បាន​សុខសន្តិភាពសេរីភាព និងការអភិវឌ្ឍន៍។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អរបស់ឯកឧត្តម មហាម៉ាត់អាប់ឌុលខារីម ហើយបានមាន​ប្រសាសន៍​ថា​ សុខដុមនីយកម្ម​រវាង​ជាតិ​សាសន៍​ និង​សាសនា​ គឺ​មានសារៈសំខាន់​ណាស់។ សម្តេចបន្តថា ប្រទេស​មួយ​ដែល​អាច​ទទួលបាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍត្រូវមានការអត់ឱន និងសុខដុមនីយកម្ម​រវាង​ជាតិសាសន៍ និង​សាសនា​ដោយ​ត្រូវខិតខំ​ធ្វើ​យ៉ាងណា​កុំឲ្យមាន​ភាព​លម្អៀង និង​មិន​អាច​យក​ច្បាប់ និង​វិធី​រដ្ឋបាល​គ្រប់គ្រងជំនឿរបស់ប្រជាជនទេ ផ្ទុយ​​ទៅវិញ​ត្រូវ​មាន​គោល​នយោបាយ និង​វិធី​សាស្រ្ត​ដើម្បី​បំពេញបន្ថែមបង្កលក្ខណៈឲ្យមានការរីកចម្រើន៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm