ពលរដ្ឋក្នុងរាជធានីភ្នំពេញមកចាក់វ៉ាក់សាំងដូសជំរុញទី៥ បានចំនួនជាង ២ម៉ឺននាក់

2022/06/21 06:11:28 pm        509

ភ្នំពេញ៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មកទទួល​ការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៥ គិតត្រឹមថ្ងៃទី២០ ខែមិថុនា មាន​ចំនួន​សរុប​២២ ០៨៦នាក់ (១.៥៦%)។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានលើកឡើងទៀតថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារអាយុចាប់ពី៣ឆ្នាំឡើង គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២៖

 -លទ្ធផលចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ (គោលដៅ៧២ ៨៥៤នាក់) ដូសទី១៖ ៩២.៣%, ដូសទី២៖ ៦១.៥៤%។

-លទ្ធផលចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៥ឆ្នាំ (គោលដៅ៤៩ ៨៤៨នាក់) ដូសទី១៖ ១២១.៨៧%, ដូសទី២៖ ១០២.០៩% និងដូសទី៣៖ ៥.៧៥%។

-លទ្ធផលចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ(គោលដៅ២២១ ១៣៦នាក់) ដូសទី១៖ ១០៦.៥៦%, ដូសទី២៖ ១១១.៣៥% និងដូសទី៣៖ ៦៥.៦០%។

-លទ្ធផលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង (គោលដៅ១ ៤១២ ៧៦៩នាក់) ដូសទី១៖ ១២៥.១៨%, ដូសទី២៖ ១២១.៨១%, ដូសទី៣៖ ១០៤.៦២% និងដូសទី៤៖ ៧៦.១១%។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង មានប្រសាសន៍ថា “នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី១៨ឆ្នាំឡើង មានចំនួន១ ៤១២ ០០០នាក់ គឺ៧៦% នៃចំនួនខាងលើនេះ បាន​មក​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៤ រួចរាល់។ រីឯដូសជំរុញទី៥ ទើប​តែ​ចាក់​វ៉ាក់សាំង​បាន​ចំនួន​ជាង ២ម៉ឺននាក់។”

ទន្ទឹមនឹងនោះប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ​ទាំងអស់​នៅតាមមនី្ទរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បន្ត​យុទ្ធនាការ​ផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជារៀងរាល់ថ្ងៃ មិនថា​ថ្ងៃឈប់​សម្រាក​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យនោះទេ គឺក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងជូនជាធម្មតា ចាប់​ពី​ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ព្រមទាំងសហការជាមួយអាជ្ញាធរភូមិ សង្កាត់ គ្រប់​ខណ្ឌ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ​ក្នុង​តំបន់​មិនរៀបរយ ពីផ្ទះមួយ ទៅផ្ទះមួយ គោលដៅប្រជុំជននានា និងតំបន់រោងចក្រ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបានវ៉ាក់សាំងគ្រប់ចំនួន៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm