សម្ដេច សាយ ឈុំ ណែនាំទៅអាជ្ញាធរ ត្រូវខិតខំបម្រើពលរដ្ឋតាមតួនាទី ដោយគ្មានលក្ខខ័ណ្ឌ

2022/06/21 06:27:41 pm        465

ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ បានណែនាំទៅអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ ទើបនឹងជាប់ឆ្នោតថ្មីៗ ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយគ្មានលក្ខខ័ណ្ឌណាមួយនោះទេ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ស្ថិតក្នុងខណ្ឌជ្រោយចង្ការ សម្ដេចវិបុលសេនាភក្តី មានប្រសាសន៍ថា ដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តិទៅដោយរលូន មានសណ្ដាប់ធ្នាប់ សេរី ត្រឹមត្រូវយុត្តិធម៌ និងតម្លាភាព ដោយមានការចូលរួមពីគ្រប់គណបក្សមាននិន្នាការផ្សេងៗគ្នា និងគ្មានការគំរាមកំហែង បង្ខិតបង្ខំ ឬអំពើហិង្សាឡើយ ខណៈការរាប់សន្លឹកឆ្នោត មានតម្លាភាព សុក្រិតភាព និងប្រសិទ្ធភាព ដោយរាប់នៅនឹងកន្លែងបោះឆ្នោតតែម្ដង ។

សម្ដេចបានបន្តថា ចំពោះការបោះឆ្នោតនេះ ឃើញថាប្រជាពលរដ្ឋមានការគាំទ្រភាគច្រើន​លើសលុប​លើគណបក្សប្រជាជនកម្ពុជា ព្រោះពួកគាត់ត្រូវការគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំសង្គម ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រួមទាំងថ្នាក់ឃុំ-សង្កាត់ ។

សម្ដេចប្រធានព្រឹទ្ធសភា បានបន្ថែមថា អាស្រ័យហេតុនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តផ្សារភ្ជាប់ឲ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសមេឃុំ ចៅសង្កាត់ និងថ្នាក់ដឹកនាំឃុំ-សង្កាត់ ត្រូវតែរួមគ្នាឲ្យកាន់តែសកម្មថែមទៀត ក្នុងការបម្រើប្រជាជន​នៅតាមមូលដ្ឋានរបស់ខ្លួននីមួយៗ តាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ដោយគ្មានលក្ខខ័ណ្ឌ ។

ពាក់ព័ន្ធនឹងវិស័យអប់រំវិញ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា ជានិច្ចកាល​រាជរដ្ឋាភិបាលតែងតែផ្ដល់អាទិភាពទី១ លើការអភិឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា ពោលគឺបន្តធានានូវសេវាអប់រំ ដែលមានគុណភាព ប្រកប​ដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា ។

ជាមួយនេះ សម្ដេចអំពាវនាវដល់គ្រប់សាលារៀន យកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា ដែលអាចជួយសិស្សទទួលបាននូវគុណវុឌ្ឍិមួយចំនួន ដូចជាអាចយល់ដឹងអំពីអ្វីដែលខុស និងអ្វីដែលត្រូវ មានគំនិតច្នៃប្រឌិត ចេះគោរព និងចេះប្រើពាក្យសំដី និងអាកប្បកិរិយា​គួរសម​ចំពោះមនុស្សគ្រប់រូប ចេះគោរពស្រឡាញ់ខ្លួនឯង គ្រួសារ និងអ្នកដទៃ ចូលចិត្ត​សកម្មភាព​ដែលនាំ​មកនូវសុខភាពល្អ និងការរីកចម្រើនទាំងផ្នែករាយកាយ និងបញ្ញា ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm